សហរដ្ឋអាមេរិកប្រកាសថា ភាគីជម្លោះនៅស៊ូដង់ បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម

2023/12/07 11:45:44 am        109

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) បាននិយាយថា សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ (០៦ ធ្នូ) បានកំណត់ជាផ្លូវការថាភាគីសង្រ្គាមនៅក្នុងប្រទេសស៊ូដង់ បានប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្រ្គាម ខណៈទីក្រុងវ៉ាស៊ីនតោន បង្កើនសម្ពាធលើកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ឲ្យបញ្ចប់ការប្រយុទ្ធគ្នាដែលបានបង្កឱ្យមានវិបត្តិមនុស្សធម៌ក្នុងប្រទេស។

លោក Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងវ៉ាស៊ីនតោន បានកំណត់ថាកងកម្លាំង RSF និងកងជីវពលសម្ព័ន្ធមិត្ត បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបោសសម្អាតជនជាតិភាគតិច។

ការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងនៅពាក់កណ្តាលខែមេសា បានជម្លៀសមនុស្សជាង ៦,៥លាននាក់នៅក្នុង និងក្រៅប្រទេសស៊ូដង់ ដោយសម្លាប់មនុស្សជាង ១០.០០០នាក់ និងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។

កងកម្លាំង RSF ត្រូវបានចោទប្រកាន់ពីបទដឹកនាំការសម្លាប់រង្គាលជនជាតិភាគតិចនៅតំបន់ វេស ដាហ្វឺ (West Darfur) ហើយអ្នកស្រុកនៅរដ្ឋធានីខាទុម (Khartoum) បានចោទប្រកាន់កងកម្លាំងប្រដាប់អាវុធយោធាប៉ារ៉ាមួយនេះពីបទលួច រំលោភ និងចាប់ឃុំឃាំងជនស៊ីវិល។

ទន្ទឹមនឹងនេះ កងទ័ពស៊ូដង់បានអនុវត្តយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស និងកាំភ្លើងធំលើសង្កាត់លំនៅដ្ឋាន ដែលកងកម្លាំង RSF បានកាន់កាប់ ដោយក្រុមអ្នកជំនាញនិយាយថាអាចជាការបំពានច្បាប់អន្តរជាតិ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am