បាល់ទាត់៖ ខ្សែបម្រើក្រុមជំរើសជាតិដាណឺម៉ាក បានសរសេរសារលើបណ្ដាញសង្គមលើកដំបូងពីមន្ទីរពេទ្យ អរគុណដល់អ្នកគាំទ្រ និងមនុស្សរាល់គ្នាជុំវិញពិភពលោកចំពោះពាក្យជូនពរ និងលើកទឹកចិត្ត បន្ទាប់ពីគាំងបេះដូងដួលសន្លប់អំឡុងការប្រកួត Euro ២០២០ ដែលដាណឺម៉ាកចាញ់ហ្វាំងឡង់ ១-០។

កីឡាកររបស់ Inter Milan រូបនេះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ និងស្ថិតក្នុងការតាមដានយ៉ាងយកចិត្តទុកដោយពីក្រុមគ្រូពេទ្យ។ Eriksen បានអោយដឹងក្នុងសាររបស់ខ្លួនថា វាជារឿងគួរអោយរំភើបមួយ និងមានន័យបំផុតសំរាប់រូបគេ និងក្រុមគ្រួសារ។ អាការៈរបស់គេនៅពេលនេះបានល្អប្រសើរច្រើន និងរង់ចាំតាមដានមិត្តរួមក្រុមដាណឺម៉ាកប្រកួតបន្តទៀត។ រំលឹកថា ហេតុការណ៍របស់ Eriksen បានធ្វើអោយពិភពបាល់ទាត់ទូទាំងពិភពលោកមានការតក់ស្លុត និងបួកសួងអោយ Eriksen រួចផុតពីគ្រោះថ្នាក់។
កីឡាករដែលបានស៊ុតបញ្ចូលទីនៅ Euro ២០២០ ចុងសប្ដាហ៍កន្លងទៅមួយចំនួនមិនបានអបអរគ្រាប់បាល់របស់ខ្លួនឡើយ និងយកការអបអរនោះទៅជាការឧទ្ទិស និងលើកទឹកចិត្តដល់ Eriksen ដូចជាអ្នកស៊ុតបញ្ចូលទីអោយហ្វាំងឡង់ Pohjanpalo, Romelu Lukaku របស់ប៊ែលហ្ស៊ិក និងគ្រាប់របស់ Lainer ស៊ុតនាំមុខអោយអូទ្រីសលើម៉ាសេដ្វាន់ខាងជើងយប់មិញជាដើម៕
អត្ថបទ៖នាង សុភាវុធ