អ្នកចាំទី Newcastle និងក្រុមជម្រើសជាតិអង់គ្លេស Nick Pope នឹងត្រូវអវត្តមានពីការប្រកួតយ៉ាងហោចណាស់ ៤ ខែដោយសាររបួសស្មា ដែលទាមទារឱ្យមានការវះកាត់។
កីឡាករវ័យ ៣១ ឆ្នាំរូបនេះមានរបួសភ្លាត់ឆ្អឹងស្មានៅពេលហក់សង្គ្រោះបាល់អំឡុងជ័យជំនះ ១-០ ទល់នឹង Manchester United កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។
អ្នកចាត់ការ Newcastle លោក Eddie Howe សង្ឃឹមថា Nick Pope នឹងជាសះស្បើយទាន់ពេលព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប Euro 2024 រដូវក្តៅឆ្នាំក្រោយ។
Newcastle នៅពេលនេះកាន់តែលំបាកខណៈក្រុមមានកីឡាកររបួសច្រើនរួមមាន Callum Wilson, Harvey Barnes, Jacob Murphy, Joe Willock, Sven Botman និង Dan Burn។
អតីតអ្នកចាំទី Burnley ដែលផ្លាស់មកកាន់ St. James Park កាលពីខែមិថុនាឆ្នាំ ២០២២ រូបនេះបានចូលលេងរាល់ការប្រកួតទាំងអស់របស់ Newcastle ទាំងនៅ Premier League និង UEFA Champions League រដូវកាលនេះ៕ អត្ថបទ៖នាង សុភាវុធ

