ទឹកជំនន់ដ៏គំហុក បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង បានជន់លិចផ្លូវជាច្រើនកន្លែងនៅក្នុងតំបន់ Arlington របស់ទីក្រុងវ៉ាស៊ីនតោន។

វីដេអូទទួលបានពីអាជ្ញាធរអគ្គិភ័យប្រចាំតំបន់ភាគខាងជើង បានបង្ហាញទឹកជំនន់ ជនលិចផ្លូវជាច្រើន និងធ្វើឲ្យពេញហៀរទន្លេស្ទីឡាហ្គូមីស(Stillaguamish) ។ អង្គភាពសេវាអាកាសធាតុជាតិ បានណែនាំដល់ពលរដ្ឋ កុំឲ្យបើកបរលើដងផ្លូវដែលជន់លិចដោយទឹកជំនន់។
យោងតាមអង្គភាពសេវាអាកាសធាតុជាតិ បានឲ្យដឹងថា ប្រព័ន្ធអាកាសធាតុ កំពុងរំកិលទៅភាគខាងត្បូង ដែលកំពុងផ្តល់ភាពធូស្រាលសម្រាប់ទីក្រុងវ៉ាស៊ីនតោន ខណៈកំពុងឆ្ពោះទៅកាន់រដ្ឋ Oregon និងផ្នែកជាច្រើន នៅរដ្ឋកាលីហ្វរនីញ៉ាភាគខាងជើង។

ទន្ទឹមនឹងនេះ ឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក បានប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីជួយសង្គ្រោះមនុស្ស៥នាក់ ដែលជាប់ក្នុងទឹកជំនន់ ក្នុងតំបន់ Rosburg ទីក្រុងវ៉ាស៊ីនតោន។
ទោះជាយ៉ាងណា មន្ត្រីគ្រប់គ្រងគ្រោះអាសន្ន ក្នុងទីក្រុងវ៉ាស៊ីនតោន បានរាយការណ៍ការពីការជន់លិចទន្លេមួយចំនួន អាចកើតមានឡើងនៅថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែដំណឹងល្អ គឺថាគ្មានទន្លេណាមួយ ស្ថិតក្នុងដំណាក់កាលជន់លិចខ្លាំងរយៈពេលយូនោះទេ។