ខ្សែបម្រើប៊ែលហ្ស៊ិកដែលមានរបួស Kevin de Bruyne ស្ថិតក្នុងបញ្ជីរបស់ Manchester City សម្រាប់ការប្រកួត ពានរង្វាន់ FIFA Club World Cup ទោះបីអវត្តមានមិនបានចូលលេងសោះតាំងពីខែសីហា។
កីឡាករវ័យ ៣២ ឆ្នាំរូបនេះចូលលេងចុងក្រោយបំផុតតាំងពីថ្ងៃទី ១១ ខែសីហានៅពេល Manchester City ឈ្ននៅទឹកដី Burnley និងជាប្រកួតដែល Kevin de Bruyne រងរបួសសសៃពួរ ចំរបួសចាស់ដែលខ្លួនរងរបួសពេលឈ្នះ Inter Milan វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ពីរខែមុន។

Manchester City ដែលរងបរាជ័យនៅទឹកដី Aston Villa យប់មិញនោះ នឹងត្រូវជួបជាមួយ Club Leon របស់ម៉ិកស៊ិក រឺក្រុមជប៉ុន Urawa Red Diamonds នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃទី១៩ ខែធ្នូនេះ។
ព្រឹត្តិការណ៍ក្លិបបាល់ទាត់ពិភពលោក FIFA Club World Cup នឹងចាប់ផ្តើមដំណើរការពីថ្ងៃទី ១២ ខែធ្នូនេះដល់ថ្ងៃទី ២២ នៅទឹកដីអារ៉ាប៊ីសាអ៊ូឌីតជាលើកដំបូង៕ អត្ថបទ៖នាង សុភាវុធ