មនុស្ស ​៤​នាក់​ស្លាប់​ និង​ ៤​នាក់​រង​របួស​ក្នុង​ការ​បាញ់​ប្រហារ​នៅ​តំបន់ South Side ​ទីក្រុង Chicago

2021/06/16 05:40:56 pm        94

​អាមេរិក៖ នគរបាល​និយាយ​ថា ជម្លោះ​នៅ​ក្នុង​លំនៅឋាន​មួយ​ខ្នង​នៅ​តំបន់ South Side របស់​ទីក្រុង Chicago សហរដ្ឋអាមេរិក បាន​បង្ក​ឲ្យ​មានការ​ផ្ទុះ​អាវុធ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ បណ្ដាល​ឲ្យ​មនុស្ស​ ៤​នាក់​ស្លាប់ និង ​៤​នាក់​ផ្សេងទៀត​រង​របួស​។​

​នគរបាល​​និយាយ​ថា ​ការ​បាញ់​ប្រហារ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល ៥ និង ៤៥​នាទី​ព្រឹក​នៅ​ក្នុង​សង្កាត់ Englewood។ គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ទេ ​ហើយ​នគរបាល​បាន​ផ្តល់​ព័ត៌មាន​តិចតួច​អំពី​ការ​បាញ់​ប្រហារ​នេះ​។ គ្មាន​ជនរងគ្រោះ​ណា​ម្នាក់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​អនីតិជន​ទេ​។​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​អង្គារ ស្នងការ​នគរបាល​លោក David Brown បាន​និយាយ​ថា ​ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​ ៤​នាក់​ដែល​បាន​ស្លាប់​គឺ​មាន​ស្រី ​៣​នាក់ និង​ប្រុស​ម្នាក់​។ ស្នងការ​នគរបាល​បាន​រាយការណ៍​ដំបូង​ថា ​ពួកគេ​ទាំង ៤​នាក់​ជា​ស្ត្រី​។​

​ក្រុម​អាជ្ញាធរ​ពុំបាន​បញ្ចេញ​ឈ្មោះ និង​អាយុ​របស់​ស្ត្រី ​៣​នាក់ និង​បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នោះ​ទេ​។​ អ្នកនាំពាក្យ​នគរបាល​ លោក Tom Ahern បាន​និយាយ​ថា​ ក្រុម​អ្នកស៊ើប​អង្កេត​កំពុង​ព្យាយាម​កំណត់​ថា​ តើ​មាន​អ្នក​បាញ់​លើស​ពី​ម្នាក់​ទេ​។ លោក​បាន​និយាយ​ថា ​ក្មេង​អាយុ ២​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​យក​ចេញ​ពី​ផ្ទះ​ដោយ​សុវត្ថិភាព ​ហើយ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​កន្លែង​ដែល​មាន​ការ​ការពារ​សុវត្ថិភាព​យ៉ាង​ល្អ​។​ គួរ​រម្លឹក​ថា មាន​ករណី​ឃាតកម្ម​ចំនួន​ ២៨២​លើកនៅ​ក្នុង​ទីក្រុង Chicago គិត​ត្រឹម​ថ្ងៃ​ទី​១៣ ​ខែ​មិថុនា ធៀប​ទៅ​នឹង​ចំនួន ​២៦៩ ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm