ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវដល់បណ្តាមេដឹកនាំនៃក្រុមប្រទេស G7 ឲ្យបន្តការផ្តល់ជំនួយសម្រាប់ប្រទេសដែលញាំញីដោយសង្គ្រាមរបស់លោក។

លោក Zelenskyy ត្រូវបានគេអញ្ជើញឲ្យនិយាយនៅក្នុងកិច្ចប្រជុំកំពូលG7 តាមបណ្តាញអ៊ីនធឺណិត។ លោកបានអរគុណដល់ ប្រទេសជប៉ុន សម្រាប់តួនាទីរបស់ប្រទេសនេះ ជាប្រធានក្រុមប្រទេសមានឧស្សាហកម្មរីកលូតលាស់ទាំង៧ ឬ G7 នៅឆ្នាំនេះ ដោយនិយាយថាអំឡុងពេលនេះជាលទ្ធផលនៃផ្លែផ្កា។

លោក Zelenskyy បានបញ្ជាក់ថាស្នាដៃរបស់អ៊ុយក្រែននៅឆ្នាំនេះ អាចធ្វើទៅបានដោយមានការគាំទ្ររបស់ក្រុមប្រទេសG7។ ពួកវារួមមាន ការស្តារឡើងវិញការដឹកជញ្ជូនផលដំណាំជាធម្មតាពីសមុទ្រខ្មៅ ការពង្រឹងការការពាររោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត និងការទប់ស្កាត់កងទ័ពរុស្ស៊ីនៅសមរភូមិ។ សហរដ្ឋអាមេរិក នៅតែជាអ្នកគាំទ្រធំបំផុតរបស់អ៊ុយក្រែន ប៉ុន្តែកិច្ចពិភាក្សាជុំវិញជំនួយសម្រាប់ទីក្រុងគីវ បានជាប់គាំងនៅសភា។
ប្រធានាធិបតី លោក Joe Biden បានបង្ហាញការផ្តល់មូលនិធិ ដែលអាចអស់នៅចុងឆ្នាំនេះ លុះត្រាតែ សភាអនុម័ត កញ្ចប់ថវិកាថ្មី។
លោក Zelenskyy និយាយថារុស្ស៊ីសង្ឃឹមសម្រាប់តែរឿងមួយប៉ុណ្ណោះ ដែលថា នៅឆ្នាំក្រោយ សាមគ្គីភាពរបស់ពិភពលោកសេរី នឹងដួលរលំ។ លោកនិយាយបន្ថែមថា ពិភពលោកសេរី ត្រូវការជាសំខាន់ គឺត្រូវរក្សាសាមគ្គីភាពរបស់ខ្លួន រក្សាអន្តរកម្ម រក្សាការគាំទ្រសម្រាប់អ្នកទាំងឡាយណាដែលសេរីភាព ត្រូវបានរងការវាយប្រហារ។