បណ្តាប្រទេសសហភាពអឺរ៉ុប បានដាក់ការបញ្ជាទិញសម្រាប់តែកាំភ្លើងធំចំនួន ៦០.០០០គ្រាប់ ប៉ុណ្ណោះ ក្រោមគម្រោងរបស់សហភាពអឺរ៉ុប ដើម្បីជួយឲ្យទទួលបានគ្រាប់រំសេវចំនួន មួយលានគ្រាប់ ដល់អ៊ុយក្រែន នៅនិទាឃរដូវក្រោយ នេះបើយោងតាមអ្នកដែលបានដឹងច្បាស់ពីតួលេខនេះ។

គ្រោងនេះ គឺជាចំណុចសំខាន់នៃគំនិតផ្តួចផ្តើមរបស់សហភាពអឺរ៉ុប ក្នុងការបង្កើនការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ១៥៥មិល្លីម៉ែត្រដ៏ចាំបាច់ដល់ប្រទេសអ៊ុយក្រែន ដោយអនុញ្ញាតឲ្យប្រទេសនានា ដាក់ការបញ្ជាទិញជាមួយឧស្សាហកម្មតាមរយៈកិច្ចសន្យាដែលបានចរចាដោយទីភ្នាក់ងារការពារអឺរ៉ុប (EDA)របស់ប្លុកនេះ។

គំនិតផ្តួចផ្តើមដ៏ទូលំទូលាយដែលបានចាប់ផ្តើមកាលពីខែមីនា បានផ្តល់នូវគ្រោងការណ៍ផ្សេងៗ ដើម្បីទទួលបានគ្រាប់កាំភ្លើងធំ និងមីស៊ីលចំនួន មួយលានគ្រាប់ សម្រាប់ប្រទេសអ៊ុយក្រែន ក្នុងរយៈពេលមួយឆ្នាំ សម្រាប់សង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
សហភាពអឺរ៉ុប បាននិយាយថា រួមជាមួយគ្នានេះ គម្រោងទាំងនោះ បានផ្តល់គ្រាប់រំសេវប្រហែល ៤៨0.000 គ្រាប់ តិចជាងពាក់កណ្តាលនៃគោលដៅ ដែលមានរយៈពេលប្រហែល៤ខែទៀត។