សម្ដេចតេជោ៖កម្ពុជាកំពុងបន្តយកចិត្តទុកដាក់លើបញ្ហាសន្តិសុខស្បៀង និងបញ្ហាសន្តិសុខថាមពល

2023/12/07 09:53:49 pm        22

ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច មានបញ្ហាពីរដែលកម្ពុជាកំពុងបន្តយកចិត្តទុកដាក់ ក្នុងនោះទី១ បញ្ហាសន្តិសុខស្បៀង ទី២ បញ្ហាសន្តិសុខថាមពល។ 

សម្ដេសតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យ ឯកឧត្តម ចច យ៉ូ យ៉ុង ប៊ូន (George Yeo Yong-Boon) អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ 

ក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយដែលបានជួបជាមួយ ឯកឧត្តម ចច យ៉ូ យ៉ុង ប៊ូន និងចូលរួមអបអរសាទរ ចំពោះការផ្សព្វផ្សាយសៀវភៅរបស់ឯកឧត្តម ហើយសម្ដេចបានចាត់ទុកការរៀបចំសៀវភៅសម្រាប់អ្នកជំនាន់ក្រោយនេះ ជាការល្អប្រសើរណាស់។ 

សម្ដេចតេជោក៏បានរៀបរាប់អំពីការរៀបចំគ្រប់បែបយ៉ាងសម្រាប់អ្នកជំនាន់ក្រោយ ជាពិសេស សម្ដេចតេជោ បានជម្រាបថា នៅពេលដែល ឯកឧត្តម បានអញ្ជើញមកដល់ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបានឃើញពីការរៀបចំទីស្នាក់ការកណ្ដាល ហើយក៏មានការរៀបចំសាខាគណបក្ស នៅតាមបណ្ដារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ-សង្កាត់ ដែលនេះជាការរៀបចំទុកយូរអង្វែង។

ឯកឧត្តម ចច យ៉ូ យ៉ុង ប៊ូន មានប្រសាសន៍ដោយសេចក្ដីរីករាយដែលបានជួប សម្ដេចតេជោម្ដងទៀត ដោយសម្ដេច បានផ្ដល់ឱកាស ផ្ដល់ពេលវេលាឱ្យឯកឧត្តម បានជួបសំណេះសំណាលដោយផ្ទាល់នៅពេលនេះ។ ឯកឧត្តម ចច យ៉ូ យ៉ុង ប៊ូន មានប្រសាសន៍បន្តថា ឯកឧត្តម បានចូលនិវត្តន៍ពីការងារហើយ ហើយបានមកកម្ពុជាម្ដងទៀតនេះ បន្ទាប់ពីធ្លាប់នសមមកកាន់ព្រះរាជាណាចក្រកម្ពុជាម្ដង កាលពីឆ្នាំ១៩៩៩ ដែលកាលនោះ ឯកឧត្តម ចម ប្រសិទ្ធ ជាអ្នកជូនដំណើរ ឯកឧត្តមទៅលេងខេត្តសៀមរាប ហើយការមក ទស្សនកិច្ចនៅកម្ពុជាលើកនេះ ឯកឧត្តមក៏បានទៅកម្សាន្តនៅខេត្តសៀមរាបផងដែរ ដោយបានឃើញព្រះអាទិត្យរៀបលិច មានពណ៌មាស ស្រស់ស្អាតណាស់លើប្រាសាទអង្គរវត្ត។ 

ឯកឧត្តមបានលើកឡើងទៀតថា រាជធានីភ្នំពេញ ក៏រៀបចំបានល្អ មានប្រជាជនធ្វើចរាចរច្រើន មានអាគារថ្មីៗ ខ្ពស់ៗ ហើយប្រជាជនរស់នៅប្រកបដោយស្មារតីរីករាយ ក្រោមការអភិវឌ្ឍន៍ប្រកបដោយសុខសន្តិភាព។

ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច សម្ដេចតេជោមានប្រសាសន៍ថា មានបញ្ហាពីរដែលកម្ពុជាកំពុងបន្តយកចិត្តទុកដាក់ ៖ទី១) បញ្ហាសន្តិសុខស្បៀង ទី២) បញ្ហាសន្តិសុខថាមពល។ សម្ដេចតេជោបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាសន្តិសុខស្បៀង គឺកម្ពុជាបានប្រែក្លាយជាប្រទេសផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ខ្លួនឯង សម្រាប់បរិភោគ និងទៅជាប្រទេសដែលនៅសល់ស្បៀងសម្រាប់ការនាំចេញមួយចំនួន។ ពាក់ព័ន្ធនឹងសន្តិសុខថាមពល ទោះបីជាកម្ពុជាមិនមែនជាប្រទេសផលិតប្រេង ប៉ុន្តែកម្ពុជានៅគ្រប់គ្រងបាន ដោយគិតមកដល់ពេលនេះកម្ពុជាបានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណ ៦២% ហើយបានឈប់ផលិតថាមពលពីធ្យូងថ្ម៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm