របាយការណ៍៖ អារ៉ាប៊ីសាអ៊ូឌីតជំរុញឲ្យអាមេរិកអត់ធ្មត់ ខណៈក្រុមឧទ្ទាមហូធីវាយប្រហារនាវា នៅសមុទ្រក្រហម

2023/12/07 11:00:28 pm        61

ប្រភពចំនួន២ ដែលដឹងពីគោលបំណងរបស់អារ៉ាប៊ីសាអូឌីត បាននិយាយថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានស្នើឲ្យសហរដ្ឋអាមេរិកបង្ហាញការអត់ធ្មត់ ក្នុងការឆ្លើយតបចំពោះការវាយប្រហារដោយក្រុមហូធីរបស់យេម៉ែន ប្រឆាំងនឹងកប៉ាល់នៅក្នុងសមុទ្រក្រហម ខណៈដែលទីក្រុងរីយ៉ាដ ស្វែងរកការទប់ស្កាត់ការរាលដាលនៃសង្គ្រាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។

ក្រុមហូធី ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ បានចូលខ្លួនទៅក្នុងជម្លោះ ដែលបានរីករាលដាល នៅជុំវិញតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្រ្គាមនោះ បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ដោយបានវាយប្រហារលើនាវានានា នៅក្នុងផ្លូវដឹកជញ្ជូនសំខាន់ៗ និងការបាញ់យានដ្រូន និងមីស៊ីលទៅកាន់ប្រទេសអ៊ីស្រាអែល។

ក្រុមដែលគ្រប់គ្រងទឹកដីយេម៉ែនភាគច្រើន និយាយថា ការវាយប្រហាររបស់ខ្លួន គឺជាការបង្ហាញពីការគាំទ្រដល់ប៉ាឡេស្ទីន ហើយបានប្តេជ្ញាថា ពួកគេនឹងបន្តរហូតដល់អ៊ីស្រាអែលបញ្ឈប់ការវាយលុករបស់ខ្លួនលើតំបន់ហ្កាហ្សាស្ទ្រីប ដែលមានចម្ងាយជាង ១.៦០០គីឡូម៉ែត្រពីកន្លែងកាន់កាប់អំណាចរបស់ពួកគេ នៅទីក្រុងសាណា។

ហូធី គឺជាក្រុមមួយក្នុងចំណោមក្រុមជាច្រើននៅក្នុងក្រុមប្រឆាំងដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ ដែលបាននិងកំពុងវាយប្រហារអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ កាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលសម្ព័ន្ធមិត្តប៉ាឡេស្ទីនរបស់ពួកគេ គឺក្រុមហាម៉ាស បានបង្កឲ្យមានសង្រ្គាមដោយវាយប្រហារអ៊ីស្រាអែល។

ដោយក្រុមហូធីកំពុងបង្កើនការវាយប្រហារលើការដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ប្រភព២ ដែលដឹងពីគោលបំណងរបស់អារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា សារសុំឲ្យមានភាពអត់ធ្មត់របស់ទីក្រុងរីយ៉ាដទៅកាន់ទីក្រុងវ៉ាស៊ីនតោន មានគោលបំណងបញ្ជៀសការកើនឡើងជម្លោះបន្ថែមទៀត។ ប្រភពនោះបានបន្ថែមថា រហូតមកដល់ពេលនេះ ក្រុងរីយ៉ាដពេញចិត្តនឹងវិធី ដែលសហរដ្ឋអាមេរិក កំពុងដោះស្រាយស្ថានការណ៍នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm