
អង្គការឃ្លាំមើលអាកាសធាតុរបស់អឺរ៉ុប បានប្រកាសថា ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំក្តៅបំផុតលើកំណត់ត្រា ខណៈមន្ត្រីអង្គការសហប្រជាជាតិ បានប្រើកិច្ចប្រជុំកំពូលអាកាសធាតុ COP28 ដើម្បីរិះគន់ខ្លាំងៗចំពោះភាពអសកម្ម។
ការិយាល័យសេវាបម្រែបម្រួលអាកាសធាតុ Copernicus (C3S) របស់សហភាពអឺរ៉ុប បានបញ្ជាក់កាលពីថ្ងៃពុធថា ឆ្នាំបច្ចុប្បន្ននឹងក្លាយជា «ឆ្នាំក្តៅបំផុត» ជាសកល ចាប់តាំងពីកំណត់ត្រាខ្ពស់ បានចាប់ផ្តើមនៅពាក់កណ្តាលសតវត្សរ៍ទី ១៩ ដែលមុននោះ ក្នុងឆ្នាំ២០១៦ ជាឆ្នាំមានកំណត់ត្រាកម្តៅបំផុត។
ការរិយាល័យបម្រែបម្រួលអាកាសធាតុនេះ បាននិយាយថា វាពិតជាមិនអាចទៅរួចនោះទេ សម្រាប់និន្នាការដើម្បីផ្លាស់ប្តូរនៅមុនដំណាច់ខែធ្នូ បន្ទាប់ពីខែវិច្ឆិកាបានក្លាយជាខែមានកម្តៅខ្ពស់បំផុតទី៦ ជាប់ៗគ្នា។ លោក Samantha Burgess អនុប្រធានការរិយាល័យបម្រែបម្រួលអាកាសធាតុ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សីតុណ្ហភាពនៅខែវិច្ឆិកាជាសកលមិនប្រក្រតី រួមមានរយៈពីរថ្ងៃ មានកម្តៅក្តៅជាង ២អង្សាសេ លើកម្រិតមុនឧស្សាហកម្ម មានន័យថាឆ្នាំ២០២៣ គឺជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្ត្រដែលបានកត់ត្រាទុក។
ការរិយាល័យសេវាកម្មអាកាសធាតុ បាននិយាយថាកាលពីខែមុនបានបំបែកកំណត់ត្រាកម្តៅកាលពីខែវិច្ឆិកាមុន ដោយជំរុញឱ្យសីតុណ្ហភាពជាមធ្យមសកលនៅឆ្នាំ ២០២៣ ឡើងដល់ ១,៤៦ អង្សាសេ ក្តៅជាងសម័យកាលមុនឧស្សាហកម្ម។ គ្មានថ្ងៃណាមួយដែលមានសីតុណ្ហភាពលើសពី ២អង្សាសេនោះទេ ដែលមានលើសពីកម្រិតមុនឧស្សាហកម្ម មិនធ្លាប់មានពីមុនមកត្រូវបានកត់ត្រា។ វាត្រូវបានគេសន្មត់ថា ឆ្នាំ ២០២៣នេះ នឹងបង្កើតកំណត់ត្រាខ្ពស់សម្រាប់សីតុណ្ហភាពជាមធ្យមជាសកល។