
អង្គការក្រៅរដ្ឋាភិបាលមួយ បាននិយាយកាលពីថ្ងៃពុធថា អាជ្ញាធរអ៊ីស្រាអែល បានអនុម័តការសាងសង់ផ្ទះថ្មីជាង ១.៧០០ ដែលជាវិធានការមួយដែលជាការពង្រីកការតាំងទីលំនៅ នៅទីក្រុងហ្ស៊េរុយសាឡឹមភាគខាងកើត ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។
អង្គការមិនមែនរដ្ឋាភិបាលអ៊ីស្រាអែល Peace Now បានបញ្ជាក់ថា ពាក់កណ្តាល «សង្កាត់ថ្មី» ដែលមានផ្ទះចំនួន ១,៧៣៨ខ្នង នឹងស្ថិតនៅភាគខាងកើតនៃទីក្រុងនេះ។
លោក Hagit Ofran មកពីអង្គការ Peace Now ថ្លែងប្រាប់សារព័ត៌មាន AFP ថា៖«ប្រសិនបើវាមិនមែនសម្រាប់សង្រ្គាម (រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស) នឹងមានសំឡេងរំខានច្រើន។ វាជាគម្រោងដែលមានបញ្ហាខ្លាំងបំផុតសម្រាប់ការបន្តនៃរដ្ឋប៉ាឡេស្ទីន រវាងតំបន់វេសបែងភាគខាងត្បូង និងទីក្រុងហ្ស៊េរុយសាឡឹមភាគខាងកើត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការនេះ បាននិយាយថា៖ «ពាក់កណ្តាលនៃសង្កាត់ Lower Aqueduct ស្ថិតនៅហួសពីខ្សែបន្ទាត់បៃតង( Green Line) នៅទីក្រុងហ្ស៊េរុយសាឡឹមភាគខាងកើត ហើយពាក់កណ្តាលទៀត ស្ថិតនៅក្នុងខ្សែបន្ទាត់បៃតង។