ភ្នំពេញ ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៍ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើអធិបតីបើកព្រឹត្តិការណ៍រំលឹកគុណអង្គរលើកទី៣ នៅខាងមុខប្រាសាទងអង្គរវត្ដ ដើម្បីដឹងគុដល់ព្រលឹងបុព្វការីជន និងដើម្បីអរគុណដល់សន្ដិភាព ជាពិសេសអបសាទរ រមណីយដ្ឋានអង្គរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ពិធីនេះធ្វើឡើងដោយមានការអញ្ជើញជាអធិបតីពីសម្ដេចកត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ពិធីបុណ្យរំលឹកគុណអង្គរនេះ គឺជាព្រឹត្តិការណ៍មួយដែលប្រព្រឹត្តិទៅលើថ្នាលសុខសន្តិភាពពេញលេញ នៃគោលនយោបាយឈ្នះឈ្នះ ប្រកបដោយកត្ដិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងការបន្តនូវមកនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយភាពឈ្លាសវៃ និងពោរពេញដោយថាមវន្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលរមែងចាត់ទុកកិច្ចអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិជាអាទិភាពចំបង តំណាងនូវដួងព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ ក៏ដូចជាការរួមចំណែកក្នុងសេដ្ឋកិច្ចដែលនាំមកនូវការរីកចម្រើនប្រកបដោយចេរភាព សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា។
នាឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ណែត មានប្រសាសន៍ថា ការរៀបចំពិធីរំលឹកគុណនេះ បានបង្ហាញនូវមោទនភាពជាតិ អរិយធម៌ វប្បធម៌ និងប្រវត្ដិសាស្ដ្រជាតិដ៍សែនយូរលង់របស់ជាតិសាសនាខ្មែរដ៍វ័យចំណាស់មួយនេះ។ លោកជំទាវបានបន្តថា ពិធីនេះក៏បានចូលរួមចំណែកផ្សព្វផ្សាយនូវសក្ដានុពលវប្បធម៌ និងទេសចរណ៍ របស់កម្ពុជា ដែលអ្នកទេសចរអាចបន្ដមើលឃើញនូវសក្ខីកម្មនូវស្នាដៃដ៍អស្ចារ្យរបស់បុព្វបុរសខ្មែរប្រកបដោយទេព្យកោសលខ្ពស់។
លោកជំទាវបណ្ឌិត មានប្រសាសន៍ថា ប្រជារាស្ដ្រខ្មែរ ត្រូវភ្ញាក់រលឹករក្សាការពារទឹកដីកម្ពុជាអធិបតេយថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរកសាងប្រទេសជាតិឱ្យទៅជាកោះសន្ដិភាពឡើងវិញ ខណៈដែលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីបានបណ្ដុះនូវពាក្យស្លោកអរគុណសន្ដិភាព ដើម្បីបន្ដគាំទ្រដល់រដ្ឋធម្មនុញ្ញ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្ដិ។
លោកជំទាវបណ្ឌិតបានបន្តថា ជាក់ស្ដែង កិច្ចអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានអង្គរ មានការផ្លាស់ប្ដូរប្រកបដោយសោភណ្ឌភាពទៅតាមអនុសាសន៍ដ៍ថ្លៃថ្លារបស់ថ្នាក់ដឹកនាំកំពូលជាតិ និងត្រូវបានទទួលស្គាល់ពីសាធារណៈជន ជាពិសេសភ្ញៀវទេសចរអន្ដរជាតិ ដែលពួកគាត់ធ្លាប់បានទៅទស្សនាទឹកដីអង្គរកាលពីមុន។ លោកជំទាវបានសម្ដែងការសរសើរ និងបានទទួលស្គាល់ពីភាពរីកចម្រើនដែលរមណីយដ្ឋានអង្គរបានប្រែក្លាយជាវិជ្ជមាន។ លោកជំទាវប្រកាសថា រមណីយដ្ឋានអង្គរគឺជាសម្បត្ដិបេតិកភណ្ឌនៃមនុស្សជាតិដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវប្ដូរផ្ដាច់រួបរួមគ្នារក្សាការពារទឹកដីកម្ពុជា ទទួលខុសត្រូវចំពោះវាសនាអនាគតជាតិឱ្យបានរីកចំរើនលូតលាស់សំបូររុងរឿងនិងសន្ដិភាពជានិរន្ដរ៍៕ ដោយ ៖ ដារា
















