ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា​ ៖​ ចិន​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព វិបុលភាព និង​និរន្ត​ភាព​តំបន់

2021/06/16 06:33:43 pm        426

ភ្នំពេញ ៖ ​ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា​ បាន​ថ្លែង​ថា ប្រទេស​ចិន​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព វិបុលភាព ​និង​និរន្ត​ភាព​តំបន់​ ហើយ​មួយវិញទៀត​ប្រទេស​ចិន​បាន​ប្ដេជ្ញា​ចិត្ត​ដើម្បី​កសាង​ទំនុកចិត្ត ​និង​ពង្រឹង​ចំណង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ ជាពិសេស​លើ​វិស័យ​សន្តិសុខ​លម្ហ​សមុទ្រ​នេះ​តែម្តង​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ ក្រៅផ្លូវការ​រដ្ឋមន្ដ្រី​ការពារ ​ជាតិ​អាស៊ាន​-​ចិន តាម​ប្រព័ន្ធ​អន​ឡាញ ​(online ) នា​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១​នេះ សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ​ឧបនាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​ បាន​សំដែង​ចូលរួម​អបអរសាទរ ចំពោះ​ខួប​លើក​ទី​៣០ ​នៃ​ទំនាក់ទំនង​សន្ទនា​អាស៊ាន - ចិន​។ សម្តេច ​បាន​បន្តថា ​នេះ​ជា​ឱកាស​មួយ​ដ៏​ល្អប្រសើរ​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​អាស៊ាន​-​ចិន​ឈាន​ដល់​កម្រិត​ខ្ពស់​បន្ថែមទៀត ​ដើម្បី​កសាង​សហគមន៍​មួយ​ដែល​មាន​អនាគត​រួមគ្នា​ក្នុង​ការ​បើក​ទំព័រ​ថ្មី​ឆ្ពោះ​ទៅរក​វិបុលភាព​រួម អាស៊ាន​-​ចិន​។

ប្រមុខ​ការពារជាតិ​កម្ពុជា​រូបនេះ​បាន​សង្កត់​ធ្ងន់ថា​« បី​ទសវត្សរ៍​កន្លងមកនេះ ​យើង​ឃើញថា ទំនាក់ទំនង​អាស៊ាន​-​ចិន ​បាន​រីក​ដុះដាល់​កាន់តែ​ជិតស្និទ្ធ ​និង​រឹងមាំ​ឡើង​ហើយ​ប្រទេស​ចិន​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​សន្តិភាព​ ស្ថិរភាព វិបុលភាព ​និង​និរន្ត​ភាព​តំបន់​។ ​ចាប់តាំងពី​ក្លាយ​ជា​ដៃគូ​សន្ទនា​របស់ អាស៊ាន​ក្នុង​ឆ្នាំ​១៩៩១​ មក​ ប្រទេស​ចិន​បាន​បន្ត​ចូល​រួមចំណែក​ការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នៃ​កិច្ចសន្ទនា ​និង​កិច្ច​សហប្រតិបត្តិការ​នយោបាយ ​សន្តិសុខ និង​តាមរយៈ​ក្របខ័ណ្ឌ​ផ្សេងៗ​ដែល​ដឹកនាំ​ដោយ​អាស៊ាន រួមមាន​ ៖ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ (EAS) អាស៊ាន​បូក​បី​(API) វេទិកា​តំបន់​អាស៊ាន (ARF) និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​ពារជាតិ​អាស៊ាន​- បូក (ADMM-Plus) ​ជាដើម​នោះ​»​។

សម្តេច​ពិជ័យ​សេនា បាន​បន្ថែមទៀត​ថា ​ចិន​បាន​ប្ដេជ្ញា​ចិត្ត​ដើម្បី​កសាង​ទំនុកចិត្ត ​និង​ពង្រឹង​ចំណង ទំនាក់ទំនង​ជាមួយ ​អាស៊ាន ជាពិសេស ​លើ​វិស័យ​សន្តិសុខ​លម្ហ​សមុទ្រ​។ ​ក្នុងន័យនេះ ​សម្តេច​ពិជ័យ​សេនា ​បាន​វាយតម្លៃ​ខ្ពស់​លើ​ជោគជ័យ​នៃ​លំ​ហាត់​លម្ហ​សមុទ្រ​អាស៊ាន -​ចិន ​ដែល​អនុវត្ត​កាល​ខែសីហា ​ឆ្នាំ​២០១៨ ដែល​ជួយ​ពង្រឹង​អន្តរ​ប្រតិបត្តិការ​កងទ័ពជើងទឹក​របស់​យើង ​និង​សំខាន់​ជាង​នេះទៅទៀត ដើម្បី​កសាង​ទំនុក​ចិត្ត ​និង​ការ​ជឿជាក់​ក្នុង​ការ​ធ្វើការ​ជាមួយគ្នា ដើម្បី​ដោះស្រាយ ឧប្បត្តិហេតុ​នៅ​សមុទ្រ​ជាដើម​។

សម្តេច​ពិជ័យ​សេនា ក៏បាន​សំដែង​ការចូលរួម​អបអរសាទរ​ដល់​ប្រទេស​ចិន​ ដែល​បាន​ធ្វើជា​សហប្រធាន​ក្រុមការងារ​ជំនាញ ​ក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​ពារជាតិ​អាស៊ាន​-​បូក ដោយ​ជោគជ័យ រួមមាន ​ការធ្វើជា​សហប្រធាន​ក្រុមការងារ​ជំនាញ ​ស្ដីពី​ជំនួយ​មនុស្សធម៌ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​ជាមួយ​ប្រទេស​វៀតណាម ក្នុង​ជុំ​ទី​១ និង​សហប្រធាន​ក្រុមការងារ​ជំនាញ ​ស្តីពី​ការ ប្រឆាំង​ភេរវកម្ម ជាមួយ​ប្រទេស​ថៃ​ក្នុង​ជុំ​ទី​៣​។ ​ហើយ​នៅក្នុង​ជុំ​ទី​៤​នេះ​ កម្ពុ​ជា​មាន​កិត្តិយស​ដែល​បាន​ធ្វើជា​សហប្រធាន​ក្រុមការងារ​ជំនាញ ​ស្ដីពី​សកម្មភាព​កំចាត់​មីន​មនុស្សធម៌ ​ជាមួយ​ប្រទេស​ចិន ផងដែរ​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​រវាង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាស៊ាន និង​ចិន​នេះដែរ លោក​វេ ហ៊្វុង​ហឺ ( Wei Fenghe ) សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ដ្រី​ការពារ​ជាតិចិន​ បាន​លើកឡើងថា ​អាស៊ាន និង​ចិន​ បានក្លាយ​ទៅជា​ទំនាក់ទំនង​មួយ​ដែល​មាន​ថាមពល ​និង​ប្រសិទ្ធភាព​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ នៅ​ឆ្នាំនេះ​ គឺជា​ខួប​លើក​ទី​៣០ នៃ​កិច្ចទំនាក់ទំនង​រវាង​អាស៊ាន​ និង​ចិន ដូច្នេះ​៣០​ឆ្នាំកន្លងមក​នេះ​ គឺ​ប្រទេស​អាស៊ាន និង​ប្រទេស​ចិន​បាន​កសាង​ទំនាក់ទំនង​នៅ​ពេល​សង្គ្រាម​ត្រជាត់​ត្រូវ​បាន​បញ្ចប់ ជាពិសេស​នៅ​ពេល​ពិភពលោក​បានក្លាយ​ជា​ពហុប៉ូល​ក៏ដូចជា​កិច្ច​សហប្រតិបត្ដិការ​សេដ្ឋកិច្ច​ជាដើម​។

លោក វេ បាន​បន្តទៀតថា ​ជាច្រើន​ឆ្នាំកន្លងមក​ប្រទេស​ចិន និង​អាស៊ាន​បាន​ធ្វើ​កិច្ច​សហប្រតិបត្ដិការ​ផ្នែក​សន្ដិសុខ​នេះ និង​បាន​ចូលរួម​ក្នុង​វិស័យ​ជាច្រើន​ ក្នុង​នោះ​បាន​ជំរុញ​អោយ​មាន​កិច្ច​សហប្រតិបត្ដិការ​ដែល​មាន​ខ្លឹមសារ​ជាច្រើន​ក្នុង​ការរក្សា​សន្ដិភាព ​និង​ស្ថិរភាព​ទាំង​លើ​ឆាក​អន្ដរ​ជាតិ​និង​តំបន់​។ នេះ​បានបង្ហាញ​អំពី​ភាព​ជោគជ័យ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​កសាង​សហគមន៍​របស់​យើង​ដែល​មាន​វាសនា​រួមគ្នា​រវាង​អាស៊ាន ​និង​ចិន យើង​ការ​ជឿ​ទុក​ចិ​ត្ដ​គ្នា​ទៅវិញទៅមក​ត្រូវបាន​ពង្រឹង យើង​ជា​អ្នកធ្វើការ​ក្នុង​វិស័យ​ការ​ពារជាតិ​ក៏បាន​ពង្រឹង​កិច្ច​សហប្រតិបត្ដិការ​ជិតស្និទ្ធ​គ្នា​ទៅវិញ​ទៅមក ក៏ដូចជា​វិស័យ​ពហុភាគី ​និង​ការធ្វើ​ទស្សនកិច្ច​ទៅវិញទៅមក​។

ខណៈនោះ​ដែរ អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ប្រទេស​ព្រុយ​ណេ ​បាន​សំដែង​ការអបអរសាទរ​ខួប​លើក​ទី ៣០​ឆ្នាំ នៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​អាស៊ាន ចិន ។ ​លោក​អនុរដ្ឋមន្ត្រី បាន​ថ្លែង​អំណរគុណ ដល់​បណ្តា​រដ្ឋមន្ត្រី​ការ​ពារជាតិ​អាស៊ាន​ទាំងអស់​ ដែល​បាន​ចូលរួម​ប្រជុំ​ក្រៅផ្លូវការ រដ្ឋមន្ត្រី​ការពារជាតិ​ នៃ​សាធារណរដ្ឋ​ចិន ​ដែល​ជា​ដៃគូ​ដ៏​មាន​សារសំខាន់ ​ជា​ដៃគូ​មិត្តភាព​ដ៏​ល្អ​បំផុត​របស់​អាស៊ាន​៕

​អត្ថបទ ៖ ​បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm