
កាលពីថ្ងៃពុធម្សិលមិញ ហ្សកដានី បានទម្លាក់ជំនួយវេជ្ជសាស្រ្តចំនួន ២តោនពីលើអាកាសដល់តំបន់ហ្គាហ្សា ក្រោយពេលដែលក្រុមគ្រូពេទ្យបឋមនៅតំបន់ភាគខាងត្បូងនិយាយថា ការផ្គត់ផ្គង់លែងមានទៀតហើយ ខណៈដែលការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតែបន្តលើតំបន់បិទច្រកមួយនេះ ។
មន្ទីរពេទ្យមួយចំនួនតូចប៉ុណ្ណោះនៅក្នុងតំបន់ហ្គាហ្សា បន្តប្រតិបត្តិការ ដោយសារតែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ហើយនិងកង្វះខាតប្រេងឥន្ធនៈ ស្របពេលដែលចំនួនអ្នករងរបួសបន្តកើនឡើង ។
ពាក់ព័ន្ធនឹងការព្រមានពីការដួលរលំប្រព័ន្ធមនុស្សធម៌ អគ្គលេខាធិការអង្គការសហប្រជាជាតិ UN)លោក Antonio Guterres យកមកប្រើប្រាស់ដ៏កម្រមាត្រា ៩៩នៃការបង្កើតរដ្ឋធម្មនុញ្ញ UN ដើម្បីជំរុញឲ្យមានបទឈប់បាញ់នៅក្នុងលិខិតមួយច្បាប់ផ្ញើរជូនក្រុមប្រឹក្សាសន្តិសុខ UN ។
អ៊ីស្រាអែល បានបើកយុទ្ធនាការយោធារបស់ខ្លួន ដើម្បីឆ្លើយតបនឹងការវាយប្រហារដ៏គួរភ្ញាក់ផ្អើលកាលពីថ្ងៃទី ៧ ខែតុលា របស់ក្រុមជីវពលហាម៉ាស់ ដែលបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរជាង ២៤០នាក់ទៅកាន់តំបន់ហ្គាហ្សា ។
ខណៈពេលនោះដែរ ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា និយាយថា មនុស្ស ១៦.០១៥នាក់ បានស្លាប់ ក្នុងនោះរួមទាំងមនុស្សស្លាប់ ៤៣នាក់នៅក្នុងមន្ទីរពេទ្យមួយកន្លែងកាលពីថ្ងៃអង្គារ និងមនុស្សស្លាប់ ៧៣នាក់ផ្សេងទៀត កាលពីថ្ងៃពុធ ៕