ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក សំ សុគង់ ជាមេធាវី និងជាអតីតសមាជិកគណបក្សភ្លើង ទៀន ដែលបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីអស់ជំនឿលើ គណបក្សភ្លើងទៀន។
តាមរយៈឆាណែលតេលេក្រាម នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា«ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំស្វាគមន៍ យ៉ាងកក់ក្តៅចំពោះលោកមេធាវី សំ សុគង់ដែលបានស្នើសុំមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា»។
តាមរយៈតេលេក្រាមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរលោកមេធាវីសំ សុគង់ ពសូមជួបតែសេចក្តីសុខសេចក្តីចម្រើនផងដែរ៕ ដោយ ៖ បាន ចក់

