នៅថ្ងៃព្រហស្បតិ៍នេះ ព្រឹទ្ធសភារុស្ស៊ី បានបោះឆ្នោត កំណត់កាលបរិច្ឆេតសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៤ខាងមុខនេះ ។
ការសម្រេចចិត្តនេះ ត្រូវបានអនុម័តជាឯកច្ឆ័នដោយសំឡេងឆ្នោតចំនួន ១៦២នៅក្នុងព្រឹទ្ធសភា ។
លោកស្រី Valentina Matviyenko គឺជាប្រធានព្រឹទ្ធសភានិយាយថា ជាមួយនឹងការសម្រេចចិត្តនេះ ពួកយើងកំពុងចាប់ផ្តើមដំណើរការប្រកបដោយសុវត្ថិភាពការចាប់ផ្តើមយុទ្ធនាការបោះឆ្នោត ។
លោកស្រីបន្តថា នេះគឺជាលើកដំបូងដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់ Donetsk, Luhansk, Zaporizhzhya និងតំបន់ Kherson របស់អ៊ុយក្រែន ដែលត្រូវបានដាក់ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ី នឹងចូលរួមការបោះឆ្នោត ។
លោកស្រី Matviyenko បញ្ជាក់ថា តាមរយៈការជ្រើសរើសប្រមុខរដ្ឋរួមគ្នា ពួកយើងនឹងចែករំលែកទាំងស្រុងទំនួលខុសត្រូវរួម និងបំណងប្រាថ្នារួមចំពោះមាតុភូមិរបស់ពួកយើង ។
សូមបញ្ជាក់ថា ប្រធានាធិបតី Vladimir Putin មិនទាន់បានប្រកាសជាផ្លូវការនោះទេចំពោះបំណងប្រាថ្នារបស់លោកសម្រាប់ការឡើងដណ្តើមអាណត្តិថ្មីរយៈពេល ៦ឆ្នាំ ជាប្រធានាធិបតីរុស្ស៊ី ៕