បាល់ទាត់៖ ខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata បានចុះហត្ថលេខាបន្តកិច្ចសន្យាខ្ចីជើងស្នាក់នៅជាមួយក្រុមសេះបង្កង់ Juventus មួយរដូវកាលទៀតរហូតដល់ឆ្នាំ២០២២។ Alvaro Morata កំពុងស្ថិតក្នុងសំពាធផងដែរ ក្រោយពីរកគ្រាប់បាល់មិនបានក្នុងឱកាសជាច្រើនរបស់អេស្ប៉ាញ នៅពេលជួបស៊ុយអែតនៅ Euro ២០២០ ដែលបញ្ចប់ដោយស្មើគ្នា ០-០។

Morata បានចំណាយពេលមួយរដូវកាលមកហើយជាមួយ Juventus ផ្ទេរពី Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើង។ រដូវកាលមុននេះកីឡាករវ័យ ២៨ឆ្នាំរូបនេះរកបាន ២០គ្រាប់ក្នុងការបង្ហាញខ្លួននៅគ្រប់ក្របខណ្ឌអោយ Juventus ដែលក្នុងនោះមាន ១១គ្រាប់នៅ Serie A។ កីឡាករដែលចេញពីថ្នាលយុវជនរបស់ Atletico Madrid រូបនេះធ្លាប់ជាកីឡាកររបស់ Real Madrid លើកដំបូងនៅឆ្នាំ២០១០-២០១៤ និងលើកទី២ នៅរដូវកាល ២០១៦-២០១៧ មុនពេលផ្លាស់មកកាន់តោខៀវ Chelsea នៅឆ្នាំ២០១៧ ដល់ ២០២០ រកបាន ១៦គ្រាប់៕
អត្ថបទ៖នាង សុភាវុធ