នៅថ្ងៃព្រហស្បតិ៍នេះ ចិននិយាយថា ពួកគេរីករាយពេលមើលឃើញប្រទេសនៅក្នុង និងនៅក្រៅតំបន់អនុវត្តន៍ការផ្លាស់ប្តូរធម្មតា និងកិច្ចសហប្រតិបត្តិការស្មើគ្នាជាមួយប្រទេសកោះប៉ាស៊ីហ្វិក បន្ទាប់ពីអូស្រ្តាលី និងប៉ាពួ ញូវហ្គីណេ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខនៅថ្ងៃតែមួយ ។
កិច្ចព្រមព្រៀងនេះ ត្រូវបានបង្កើតឡើងដើម្បីពង្រឹងសន្តិសុខផ្ទៃក្នុងរបស់ប៉ាពួ ញូវហ្គីណេ តាមរយៈជំនួយបន្ថែមទៀតលើនគរបាល ការពារជាតិ និងតុលាការ ស្របពេលដែលប្រទេសធំបំផុតនៅកោះប៉ាស៊ីហ្វិកមួយនេះ ប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ។
លោក Wang Wenbin គឺជាអ្នកនាមពាក្យក្រសួងការបរទេសចិន និយាយនៅក្នុងសន្និសីទសារព័ត៌មានថា កិច្ចព្រមព្រៀងនេះនឹងបំពេញបន្ថែមជាមួយកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីផ្សេងទៀត ។
លោកបន្តថា ចិនចង់ធ្វើការជាមួយប្រទេសទាំងអស់ដែលខ្វាយខ្វល់ពិតប្រាកដចំពោះប្រទេសកោះប៉ាស៊ីហ្វិក ដើម្បីផ្តល់តួនាទីពេញលេញចំពោះគុណសម្បត្តិរបស់ពួកគេ និងបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីគាំទ្ររួមគ្នាប្រទេសកោះ ក្នុងការធ្វើឲ្យល្អប្រសើរឡើងឯករាជ្យ និងសមត្ថភាពអភិវឌ្ឍប្រកបដោយនិរន្តន៍ភាពរបស់ពួកគេ ។
ស្របពេលដែលមានការប្រកួតប្រជែងយុទ្ធសាស្រ្តរវាង ចិន និងសហរដ្ឋអាមេរិកនៅក្នុងតំបន់ ប្រទេសប៉ាពួ ញូវហ្គីណេ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយសហរដ្ឋអាមេរិក កាលពីខែឧសភាកន្លងទៅ ដើម្បីធ្វើឲ្យល្អប្រសើរឡើងមូលដ្ឋានយោធារបស់ពួកគេ ហើយនិងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន ៕