កំពង់ធំ ៖ ប្រជាកសិករនៅខេត្តកំពង់ធំនៅថ្ងៃទី០៧ខែធ្នូនេះ បានប្តេជ្ញាថា នឹងផលិតពូជស្រូវឱ្យបានសុទ្ធ ដើម្បីធានានិរន្តរភាពទីផ្សារ និងតម្លៃ។ ការប្តេជ្ញានេះ ធ្វើក្នុងពេលលោកស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) នាយិកាធនាគារអភិវឌ្ឍអាស៊ីប្រចាំកម្ពុជា បានដឹកនាំក្រុមការងារធនាគារអភិវឌ្ឍអាស៊ី (ADB) និងក្រុមអ្នកសារព័ត៌មានចុះទស្សនកិច្ចនៅមូលដ្ឋានក្រុមអ្នកផលិតពូជស្រូវ ក្នុងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
ប្រជាកសិករបានបន្តថា ដើម្បីផលិតពូជស្រូវសុទ្ធឱ្យគឺធ្វើទៅតាមការណែនាំពីស្ថានីយ៍កសិកម្មខេត្តកំពង់ធំដែលជាផ្តល់ពូជឱ្យ និងទិញស្រូវពូជនេះត្រលប់ទៅវិញតាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នា។ជាមួយគ្នានេះ លោក វ៉ាត គឹមជាង ប្រធានស្ថាននីយ៍កសិកម្មក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានឱ្យដឹងដែរថា ពូជស្រូវតំរូវឱ្យប្រកសិករផលិតក្នុងឆ្នាំនេះគឺពូជផ្ការំដួលដែលមានតំរូវការខ្ពស់ក្នុងទីផ្សារ។ ក្រៅពីនេះ លោកក៏បានអរគុណដល់ដៃគូពាក់ព័ន្ធជាពិសេសធនាគារADB ដែលផ្តល់ហិរញ្ញប្បទានដល់ស្ថានីយ៍ផងដែរ។
លោកស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) នាយិកាធនាគារអភិវឌ្ឍអាស៊ីប្រចាំកម្ពុជា បានឱ្យដឹងថា អ្វីដែលធនាគារADBបានជួយនោះ គឺជួយអនុវត្តនៃការផលិតស្រូវ មានទាំងអ្នកផ្គត់ផ្គង់ និងអ្នកបញ្ជាទិញ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាមានជីវភាពកាន់តែល្អជាងមុន។លើសពីនេះ លោកស្រី ចូតសាណា វ៉ាម៉ា បានលើកឡើងពីហេតុផលមួយចំនួនដែលADB ជួយវិស័យកសិកម្មនៅកម្ពុជា។
គួរបញ្ជាក់ដែររថា ធនាគារអភិវឌ្ឍADB ផ្តល់ការគំាទ្រថវិការប្រមាណ៣ម៉ឺនដុល្លាដល់ក្រុមអ្នកផលិតពូជស្រូវក្នុងស្រុកប្រាសាទបល្ល័ង្គ រួមមានថ្លៃឃ្លាំង ម៉ាស៊ីនដាំពូជស្រូវ សំភារៈផ្សេងៗសម្រាប់វេចខ្ចប់គ្រាប់ពូជ និងការកសាងសមត្ថភាពប្រជាកសិករជាដើម។អត្ថបទ៖ទូច សោភ័ណ








