
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានធ្វើដំណើរទៅដល់ប្រទេសក្រិកនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងដំណើរទស្សនកិច្ចដែលត្រូវបានរៀបចំឡើងដើម្បីប៉ះប៉ូវទំនាក់ទំនងជាប់គាំងរវាងប្រទេសទាំង ២ ហើយសង្ឃឹមថានឹងអាចបង្កើតទំនាក់ទំនងឡើងវិញជាមួយសម្ព័ន្ធមិត្តលោកខាងលិច ។
បើទោះបីជាមានការខ្វែងគំនិតចាក់ឫយ៉ាងជ្រៅរវាងប្រទេសជិតខាងទាំង ២ដែលជាសម្ព័ន្ធមិត្តអង្គការណាតូយ៉ាងណាក៏ដោយ លោក Erdogan បានសន្យាចំពោះវិធីសាស្រ្ត “ឈ្នះ ឈ្នះ”ដែលអាចចាក់គ្រឹះកិច្ចសហប្រតិបត្តិការកាន់តែធំទូលាយជាងមុន ។
គោលបំណងធ្វើការឆ្ពោះទៅរកទំនាក់ទំនងល្អប្រសើរ គឺជារឿងពិតប្រាកដនៅក្នុងជំនួបលើកដំបូងរបស់លោក Erdogan ជាមួយប្រធានាធិបតីក្រិកលោកស្រី Katerina Sakellaropoulou ។
លោក Erdogan បាននិយាយប្រាប់ប្រធានាធិបតីក្រិកនៅក្នុងសេចក្តីអធិប្បាយតាមកញ្ចក់ទូរទស្សន៍ថា ពួកយើងនឹងពិភាក្សាលើជំហានដើរឆ្ពោះទៅមុខអ្វីខ្លះ ដែលពួកយើងអាចធ្វើបានលើបញ្ហាទាំងអស់ ក្រោយការរៀបចំត្រូវបានបង្កើតឡើងដោយក្រុមរដ្ឋមន្រ្តីពាក់ព័ន្ធ ។ លោកបន្ត ពួកយើងនឹងបន្តវិធីសាស្រ្តសមហេតុសមផលជាងមុន ។
ដោយឡែក លោកស្រី Sakellaropoulou និយាយថា គ្រោះមហន្តរាប្រទេសទាំង ២ក្នុងឆ្នាំនេះ ពេលដែលទួរគីរងគ្រោះដោយសារការរញ្ជួយដី ហើយក្រិករងគ្រោះដោយសារភ្លើងឆេះព្រៃ និងទឹកជំនន់ បានធ្វើឲ្យប្រទេសទាំង ២សាមគ្គីគ្នាឡើងវវិញ ៕