
អ្នកធ្វើដំណើរតាមផ្លូវដែកនៅក្នុងប្រទេសអាល្លឺម៉ង់ ប្រឈមនឹងការលប់ចោល និងការពន្យាពេលការធ្វើដំណើររបស់ពួកគេ ស្របពេលដែលសហជីពអ្នកបើកបររថភ្លើង GDL បានប្រកាសថា កូដកម្មទូទាំងប្រទេស នឹងធ្វើឡើងចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ ។
លោក Achim Stauss គឹជាអ្នកនាំពាក្យក្រុមហ៊ុនរថភ្លើងជាតិអាល្លឺម៉ង់ និយាយថា កូដកម្ម គឺជារឿងមិនចាំបាច់ និងគ្មានទំនួលខុសត្រូវចំពោះអ្នកធ្វើដំណើរ ដែលមានគម្រោងធ្វើដំណើរតាមរថភ្លើង អំឡុងរដូវកាលបុណ្យទាន ប៉ុន្តែវាគឺជារឿងគ្មានទំនួលខុសត្រូវផងដែរចំពោះបុគ្គលិកដែលប្រឹងប្រែងធ្វើការដើម្បីឲ្យសេវាកម្មរថភ្លើងវិលត្រឡប់មកដំណើរការវិញ ក្រោយព្រិលធ្លាក់ខ្លាំងកាលពីសប្តាហ៍មុន ។
លោក Claus Weselsky គឺជាប្រធានសហជីប GDL បាននិយាយថា ស្របពេលពុំដែលមានពេលល្អធ្វើកូដកម្ម អ្នកបើករថភ្លើង ត្រៀមខ្លួនតតាំងជាមួយអ្នកដែលមិនគោរពពួកគេ ។ លោកបានព្រមានថា នឹងមានកូដកម្មបន្ថែមទៀតនៅខែមករាឆ្នាំក្រោយ ។
អ្នកដំណើរនៅក្នុងទីក្រុង បានបង្ហាញការខកចិត្តរបស់ពួកគេចំពោះការលុបចោលការធ្វើដំណើរនេះ ប៉ុន្តែពួកគេពេញចិត្តនឹងអ្នកបើករថភ្លើងកាលដែលពួកគេទាមទារលក្ខខណ្ឌការងារល្អប្រសើរជាងនេះ ៕