ក្រុមសិទ្ធិមនុស្ស៖ ជនភៀសខ្លួនកូរ៉េខាងជើងដល់ទៅ ៦០០នាក់ ដែលត្រូវចិននិរទេស «បាត់ខ្លួន»

2023/12/08 03:43:35 am        443

ក្រុមសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែធ្នូ) នេះ បានឲ្យដឹងថា ជនជាតិកូរ៉េខាងជើងរហូតដល់ទៅ ៦០០នាក់ បាន «បាត់ខ្លួន» បន្ទាប់ពីត្រូវបានបង្ខំនិរទេសដោយប្រទេសចិន កាលពីខែតុលា ដោយព្រមានថា ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគារ ការធ្វើទារុណកម្ម អំពើហិង្សាផ្លូវភេទ និងការប្រហារជីវិត នៅក្នុងរដ្ឋឯកោមួយនេះ។

របាយការណ៍របស់ក្រុមការងារយុត្តិធម៌អន្តរកាល (TJWG) បានកើតឡើងប្រហែល ២ខែ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានធ្វើការតវ៉ាជាមួយប្រទេសចិន ជុំវិញការធ្វើមាតុភូមិនិវត្តន៍ ដែលត្រូវបានសង្ស័យថា មានជនជាតិកូរ៉េខាងជើងមួយចំនួនធំ ដែលកំពុងព្យាយាមភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង។

TJWG បានឲ្យដឹងថា អ្នករត់ភៀសខ្លួនរាប់រយនាក់ត្រូវបានដឹកជញ្ជូនតាមឡានក្រុង និងឡានដឹកទំនិញ ដែលមានការយាមល្បាតពីមណ្ឌលឃុំឃាំងរបស់ចិនឆ្លងកាត់ព្រំដែនទៅកាន់កូរ៉េខាងជើង កាលពីថ្ងៃទី៩ ខែតុលា ដោយហៅហេតុការណ៍នេះថា ជាការធ្វើមាតុភូមិនិវត្តន៍ធំបំផុត ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ របាយការណ៍បានបន្តថា អត្តសញ្ញាណអ្នករត់ភៀសខ្លួននោះ មិនទាន់ដឹងនៅឡើយទេ ប៉ុន្តែភាគច្រើនជាស្ត្រី។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងមិនបានធ្វើអត្ថាធិប្បាយលើករណីនេះទេ ប៉ុន្តែជាយូរមកហើយ បានបរិហារអ្នករត់ភៀសខ្លួនពីប្រទេសថា ជា «បុគ្គលអាក្រក់» ហើយមេដឹកនាំ លោក Kim Jong Un បានរឹតបន្តឹងព្រំដែនបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្រសួងការបរទេសរបស់ទីក្រុងប៉េកាំង បានបដិសេធកាលពីខែតុលាថា មិនមាន «មនុស្ស ដែលហៅថា អ្នករត់ភៀសខ្លួន» ក្នុងប្រទេសចិននោះទេ ប៉ុន្តែបាននិយាយថា ជនជាតិកូរ៉េខាងជើង បានចូលប្រទេសដោយខុសច្បាប់ ដោយសារហេតុផលសេដ្ឋកិច្ច ហើយថា ប្រទេសចិនតែងតែដោះស្រាយបញ្ហានេះតាមច្បាប់៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm