លោក Richard Makepeace ដែលជាប្រធានក្រុមសប្បុរសធម៌វេជ្ជសាស្រ្តធ្វើការនៅតំបន់ហ្គាហ្សា និងជាអតីតមន្រ្តីការទូតអង់គ្លេសប្រចាំនៅប្រទេសអ៊ីស្រាអែល បានរៀបរាប់ថា ស្ថានភាពមនុស្សធម៌នៅក្នុងតំបន់បិទច្រកមួយនេះ ពិតជាគួរឲ្យខ្លាចខ្លាំងណាស់ ហើយនិងជាសោកនាកដកម្ម ។
លោកបាននិយាយប្រាប់ BBCថា ពិភពលោកគួរតែទទួចសុំឲ្យមានបទឈប់បាញ់អចិន្រ្តៃយ៍នៅតំបន់ហ្គាហ្សា ។
ដោយលើកឡើងពីក្តីកង្វល់របស់អង្គការសុខភាពពិភពលោក(WHO) លោក Makepeacព្រួយបារម្ភថា បច្ចុប្បន្នមាននូវការគំរាមកំហែងពិតប្រាកដពីការរីករាលដាលឆ្លងជំងឺ ហើយនិងការដួលរលំប្រព័ន្ធសុខភាពនៅក្នុងតំបន់ហ្គាហ្សា ។
លោកបន្តថា វាគឺជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សមាជិកក្រុមរបស់លោក ក្នុងការព្យាយាមនាំអ្នកឈឺ និងអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ដោយសារតែការប្រយុទ្ធគ្នា ៕