កម្ពុជា ទាក់ទាញ​វិនិយោគ​មកពី​ប្រទេស​បារាំង និង​ស៊ុយអែត​មក​វិនិយោគ​នៅ​កម្ពុជា

2021/06/16 06:46:36 pm        330

ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម ​បាន​ស្នើឱ្យ​រដ្ឋាភិបាល​ប្រទេស​បារាំង និង​ប្រទេស​ស៊ុយអែត បន្ត​ជំរុញ វិនិយោគិន និង​ក្រុមហ៊ុន​របស់ខ្លួន ​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត​។

ក្នុងជំនួប​កាលពី​ថ្ងៃទី​១៥ មិថុនា ឆ្នាំ​២០២១​កន្លងទៅ ជាមួយ លោកជំទាវ Eva NGUYEN BINH ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្ដិ ​បាន​បានបង្ហាញ​ពី​ការ​ត្រៀម​ខ្លួចរួច​ជាស្រេច​ ​ក្នុង​ការ​ជួយ​សម្របសម្រួល​ដល់​ធុរជន និង​វិនិយោគិន​បារាំង​ ដែល​មាន​បំណង​មក​វិនិយោគ​ និង​ពង្រីក​ប្រតិបត្តិការ​ពាណិជ្ជកម្ម ​ជាពិសេស​នៅក្នុង​វិស័យ​សក្ដានុពល រួមមាន ​ការកែច្នៃ​ចំណីអាហារ ផលិតផល​កសិកម្ម ​និង​ក្នុង​វិស័យ​ទេសចរណ៍ ដែល​កត្តា​ទាំងនេះ ​នឹងចូលរួម​ចំណែក​ទ្រទ្រង់ ​និង​ស្តារ​សេដ្ឋកិច្ចកម្ពុជា ​នៅក្រោយ​វិបត្តិ​កូ​វីដ​-១៩​។

ជាការ​ឆ្លើយតប លោកជំទាវ Eva NGUYEN BINH មានប្រសាសន៍ថា ​ថ្វីត្បិតតែ​ទទួលរង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ បារាំង​នៅតែ​បន្ត​ជាទី​ផ្សារ​នាំចេញ​ទំនិញ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ ។ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​បារាំង ​នៅ​ឆ្នាំ​២០២០​ សម្រេចបាន​ចំនួន ៤៥៦​លាន​ដុល្លារ ​និង​គិត​ត្រឹម​ខែមេសា ឆ្នាំ​២០២១ មាន​ចំនួន១៥៧​លាន​ដុល្លារ​។

នៅក្នុង​ជំនួប​ដាច់ដោយឡែក​នៅក្នុង​ថ្ងៃ​ដដែល​ ជាមួយ​ឯកឧត្តម BJÖRN HÄGGMARK ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្ដិ ​បានស្នើ​ភាគី​ស៊ុយអែត​ជួយ​សម្របសម្រួល ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​គ្រឿង​សង្ហារិម ​ល្បីឈ្មោះ ម៉ាក IKEA និង​ក្រុមហ៊ុន​ផលិត​រថយន្ត Volvo មក​ស្វែងរក​ឱកាស​ធុរកិច្ច​ ខណៈដែល​ការកែច្នៃ​គ្រឿង​សង្ហារិម​ និង​ការផលិត​គ្រឿង​បង្គំ​ និង​បន្លាស់​យានយន្ត​កំពុង​មាន​កំណើន​ខ្លាំង​នៅ​កម្ពុជា​។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ​ បានសំណូមពរ​ឯកឧត្តម ​ឯកអគ្គរាជទូត ​ឲ្យ​ជម្រាប​ជូន​ថា្នក់​ដឹកនាំ​រដ្ឋាភិបាល​ស៊ុយអែត ​និង​សហភាព​អឺរ៉ុប​ អំពី​កិច្ច​ខំប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ខឿន​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ​និង​សមធម៌ ទាំង​ក្នុង​វិស័យ​សេដ្ឋកិច្ច ​សង្គមកិច្ច ​និង​បរិស្ថាន​ និង​បាន​ស្នើ​ឲ្យ​បន្ត​ជួយ​សម្របសម្រួល​ជំរុញ​ធុរជន ​និង​វិនិយោគិន​ស៊ុយអែត​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ដែល​ក្រៅពី​វិស័យ​គ្រឿង​សង្ហារិម និង​ផលិត​រថយន្ត ​ក៏​នៅ​មាន​ការកែច្នៃ​ចំណីអាហារ និង​ផ្លែឈើ​តំបន់​ត្រូ​ពិច​ផងដែរ​។

ជាការ​ឆ្លើយតប ឯកឧត្តម​ ឯកអគ្គរាជទូត បាន​បញ្ជាក់ថា ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ក្នុង​គោលបំណង​លើកកម្ពស់​កិច្ចសន្ទនា ​និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​-​ស៊ុយអែត​។

ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ និង​ផ្លាស់ប្ដូរ​យោបល់ អំពី​ការ​លើកកម្ពស់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដែល​ក្នុងនោះ ​ឯកឧត្តម​រដ្ឋមន្ដ្រី ​បាន​ជម្រាប​ជូន​ភាគី​ជំនួប​អំពី​គោលជំហរ​របស់​កម្ពុជា ​ក្នុងការ​ប្រកាន់​ខ្ជាប់​នូវ​ក្របខណ្ឌ​ពហុភាគី​និយម ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​គ្រប់​វិស័យ​ដោយ​អនុលោម​តាម​បទដ្ឋាន​អន្តរជាតិ ​និង​មានការ​គិតគូរ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​និង​អភិវឌ្ឍន៍​តិចតួច​។

សូមបញ្ជាក់ថា ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ស៊ុយអែត នៅ​ឆ្នាំ​២០២០​ មាន​ចំនួន ៦៤​លាន​ដុល្លារ ខណៈដែល​រយៈពេល​៥​ខែ​ ឆ្នាំ​២០២១​នេះ​ មាន​ចំនួន ២៣​លាន​ដុល្លារ​៕

​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm