ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសជួបសំណេះសំណាលជាមួយ "បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក"

2023/12/08 03:55:01 pm        586

សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ អញ្ជើញជួបសំណេះសំណាលជាមួយ "បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក" ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រម្លឹកឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី បានអញ្ជើញទៅកាន់តំបន់រុនតាឯក ក្នុងទឹកដីខេត្តសៀមរាប ចំនួន ៤ លើក ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងចុះបញ្ជាផ្ទាល់ដល់ផ្នែកពាក់ព័ន្ធ ដើម្បីពន្លឿនការងារសាងសង់ និងរៀបចំ ហេដ្ឋារចនាសម្ព័ន្ធនានាជូនពលរដ្ឋបានរស់នៅដោយផាសុក និងឆាប់រហ័ស។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គេសួរថា តើរវាងប្រសាទអង្គរវត្ត និងប្រជាជនតើជ្រើសរើសយកមួយណា? ចម្លើយ គឺរាជរដ្ឋាភិបាល ជ្រើសរើសយកទាំងពីរ គ្រាន់តែជម្រើសនេះមានការលំបាកបន្ដិចសម្រាប់រាជរដ្ឋាភិបាល។

-សម្តេចមធិបតី ហ៊ុន ម៉ាណែត រម្លឹកឱ្យដឹងថា តំបន់រមណីយដ្ឋានមួយចំនួន ដែលបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ ត្រូវបានដកចេញវិញ ដោយសារតែមិនគោរពតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ ក្នុងនោះមានដូចជាករណីប្រទេសអង់គ្លេស និងប្រទេសមួយចំនួនផ្សេងទៀតជាដើម។

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រុងរុនតាឯក ក្នុងទឹកដីខេត្តសៀមរាបនឹង លេចរូបរាងនាពេលឆាប់ៗខាងមុខនេះ។ រុនតាឯក នឹងក្លាយជាក្រុងសំខាន់មួយក្នុងខេត្តសៀមរាប។

-សម្តេចធិបតី បានប្តេជ្ញាចិត្តថា រាជរដ្ឋាភិបាលនឹងបន្តខិតខំអភិវឌ្ឍន៍តំបន់រុនតាឯក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់គណៈកម្មការអន្តរក្រសួង ដែលបានរួមគ្នាស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងជូនដល់ប្រជាពលរដ្ឋសរុបជាង ៤ពាន់គ្រួសារ។ សម្ដេចធិបតីជំរុញដល់ក្រុមការងារអន្តរក្រសួងខិតខំបន្តអនុវត្តការងារអភិវឌ្ឍន៍តំបន់នេះឱ្យសម្រេចបានជោគជ័យនាពេលខាងមុខ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអភិវឌ្ឍភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង អាចសម្រេចទៅបាន គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់នេះ មិនអាចអភិឌ្ឍន៍ទៅបានដោយគ្មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនោះទេ។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់​រមណីយដ្ឋាន​អង្គរមករស់នៅតំបន់នេះ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ច្បាស់ៗនៅចំពោះមុខពលរដ្ឋនៅក្នុងទឹក ដីខេត្តសៀមរាបថា ការអំពាវនាវរបស់សម្ដេចតេជោ ឱ្យពលរដ្ឋចាកចេញពីតំបន់រមណីយដ្ឋានអង្គរ មិនមែនដើម្បីយកដីនោះលក់ដើម្បីសាងសង់អគារ ឬ ធ្វើជាតំបន់ពាណិជ្ជកម្មនោះទេ ប៉ុន្តែគឺដើម្បីផល ប្រយោជន៍ជាតិទាំងអស់គ្នា គឺការពារកុំឱ្យគេដកតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីយូណេស្កូ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា មួយជីវិតសម្តេចតេជោតស៊ូដើម្បីជាតិ និងប្រជាជន។ សម្ដេចតេជោ មិនយកដីនៅរមណីយដ្ឋានអង្គរនេះទៅវិនិយោគឱ្យក្រុមហ៊ុនឯកជនមកធ្វើអគារ ១០០ជាន់នោះទេ ប៉ុន្ដែគឺខិតខំថែរក្សាប្រាង្គប្រាសាទសម្បត្តិវប្បធម៌កេរ្តិ៍ដំណែលដូនតាខ្មែរ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យបុគ្គលិកស្ម័គ្រចិត្តនៅមណ្ឌល សុខភាពរុនតាឯកចំនួន ៨នាក់ បានចូលក្នុងក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសផ្ដល់អគារសិក្សាចំនួន ២ជាន់ ស្មើនឹង ១២ បន្ទប់ជូនដល់សាលាបឋមសិក្សារុនតាឯក។

-សម្តេចនាយករដ្ឋមន្ត្រី បានសម្រេចឱ្យគ្រូស្ម័គ្រចិត្តនៅសាលាបឋមសិក្សារុនតាឯកចំនួន ១០ នាក់ បានចូលក្នុងក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិរបស់ក្រសួងអប់រំ យុវជន និងកីឡា។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្ដល់ដីសម្រាប់សាងសង់សាលា និងផ្ដល់អគារមួយខ្នងចំនួន ២ជាន់បន្ថែម ដល់សាលានៅរុនតាឯក។

-សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្រេចឱ្យគ្រូស្ម័គ្រចិត្តនៅវិទ្យាល័យរុនតា ឯកចំនួន ១៤ នាក់ បានចូលក្នុងក្របខណ្ឌមន្ត្រីរាជការពេញសិទ្ធិរបស់ក្រសួងអប់រំ យុវជន និងកីឡា។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចដាក់ឱ្យដំណើរការរថយន្តចំនួន ១០ គ្រឿង សម្រាប់ដឹកពលរដ្ឋនៅតំបន់រុនតាឯក ទៅកាន់ទីរួមខេត្តសៀមរាបទាំងទៅទាំងមក ដោយមិនគិ តប្រាក់។

-សម្តេចធិបតី នាយករដ្ឋមន្ត្រី បានស្នើឱ្យពន្លឿនការសាងសង់ ជាពិសេសគឺ ប្រែក្លាយពីផ្លូវដី ទៅជាផ្លូវបេតុង និងកៅស៊ូទាំងអស់ឱ្យបានឆាប់។

-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមរួមគ្នាថែ រក្សាដួងព្រលឹងជាតិនៅតំបន់រមណីយដ្ឋានអង្គរ ឱ្យមានជីវិតរស់រវើករាប់ពាន់ឆ្នាំតទៅមុខទៀត។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm