អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងធំជាងគេបំផុតរបស់ពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ (០៧ ធ្នូ) បានអំពាវនាវឱ្យបណ្ដាសមាជិក OPEC+ ទាំងអស់ចូលរួមកិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយទិន្នផលសម្រាប់ជាប្រយោជន៍នៃសេដ្ឋកិច្ចពិភពលោក ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការប្រជុំដ៏ប្រេះស្រាំនៃក្លឹបអ្នកផលិតប្រេង។

ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅទីក្រុងរីយ៉ាដ ក្នុងដំណើរទស្សនកិច្ចយ៉ាងប្រញាប់ប្រញាល់ ដើម្បីជួបជាមួយរាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ម៉ូហាមេដ ប៊ីនសាលម៉ាន (Mohammed bin Salman) វិមានក្រឹមឡាំងបានចេញសេចក្តីថ្លែងការណ៍រួមរុស្ស៊ី-អារ៉ាប៊ីសាអូឌីតអំពីការសង្ខេបលើការពិភាក្សារបស់ពួកគេ។
កិច្ចប្រជុំអង្គការនៃបណ្ដាប្រទេសនាំចេញប្រេង (OPEC) ដែលរុស្ស៊ី និងសម្ព័ន្ធមិត្តផ្សេងទៀតបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុនចំពោះការកាត់បន្ថយដោយស្ម័គ្រចិត្តថ្មីប្រហែល ២,២លានបារ៉ែលក្នុងមួយថ្ងៃ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី លើការកាត់បន្ថយស្ម័គ្រចិត្តចំនួន ១,៣លានបារ៉ែលក្នុងមួយថ្ងៃ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត SPA បាននិយាយថា រាជទាយាទអារ៉ាប៊ីសាអូឌីត ដែលគេស្គាល់ថាព្រះនាម MbS និងលោកពូទីន បានសង្កត់ធ្ងន់ក្នុងការបំពេញតម្រូវការរបស់ពួកគេសម្រាប់សមាជិក OPEC+ ដើម្បីប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងរបស់ក្រុមនេះ។ សមាជិកដ៏ធំបំផុតនៃអង្គការ OPEC ដែលត្រូវបានដកចេញពីការកាត់បន្ថយប្រេងគឺប្រទេសអ៊ីរ៉ង់ ដែលសេដ្ឋកិច្ចស្ថិតរបស់ខ្លួនស្ថិតនៅក្រោមការដាក់ទណ្ឌកម្មផ្សេងៗរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ១៩៧៩ មកបន្ទាប់ពីការឡោមព័ទ្ធស្ថានទូតអាមេរិកនៅទីក្រុងតេអេរ៉ង់៕