មានប្រសាសន៍ក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយ«បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក» ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមរួមគ្នាថែរក្សាដួងព្រលឹងជាតិនៅតំបន់រមណីយដ្ឋានអង្គរ ឱ្យមានជីវិតរស់រវើករាប់ពាន់ឆ្នាំតទៅមុខទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា រវាងពលរដ្ឋ និងមរតកវប្បធម៌របស់ដូនតាដែលជាដួងព្រ លឹងរបស់ជាតិ គឺរាជរដ្ឋាភិបាលជ្រើសរើសយកទាំងពីរ។ ហេតុនេះត្រូវដោះស្រាយឱ្យបានសមស្រប ទាំងសម្រាប់ប្រជាពលរដ្ឋ និងដួងព្រលឹងជាតិ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរម្លឹកឱ្យដឹងថា មានតំបន់រមណីយដ្ឋានមួយចំនួនដែលបានដាក់ចូលក្នុ ងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ ត្រូវបានដកចេញវិញ ដោយសារតែមិនគោរពតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ។
តំបន់រមណីយដ្ឋានអង្គរ ដែលបានកំណត់យកចាប់ពីភ្នំគូលែន ដល់មាត់បឹងទន្លេសាបនោះ ត្រូវបាន អង្គការយូណេស្កូសម្រេចចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់ខ្លួននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩ ៩២។ នៅក្នុងការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌរបស់យូណេស្កូនេះ កម្ពុជាត្រូវគោរពតាមលក្ខខណ្ឌ របស់យូណេស្កូទាំងអស់ដើម្បីការពារ និងអភិរក្ស។ ការជួសជុល ឬ សម្រេចធ្វើអ្វីមួយនៅតំបន់នោះ ក៏ ត្រូវមានការអនុញ្ញាតពីយូណេស្កូផងដែរ។
ក្ដីបារម្ភរបស់ស្ថាប័នជំនាញ នោះគឺការរស់នៅរបស់ពលរដ្ឋដែលអាចធ្វើសកម្មភាពមួយចំនួនប៉ះពាល់ ដល់ប្រាសាទ និងតំបន់រមណីយដ្ឋាន។ ប្រសិនបើមានការខូចខាត ឬ បាត់បង់ណាមួយ ដោយសកម្ម ភាពមនុស្ស នោះអង្គការយូណេស្កូ អាចនឹងសម្រេចដករមណីយដ្ឋានអង្គរចេញពីបញ្ជីរបស់ខ្លួនបាន៕ដោយ៖ គង់ ឌិន