មន្រ្តីជាន់ខ្ពស់សុខាភិបាល៖ ការព្យាបាលដោយចលនា គឺជាវិជ្ជាជីវៈវេជ្ជសាស្ត្រ ដែលមានសារសំខាន់បំផុត

2023/12/08 06:41:28 pm        272

ភ្នំពេញ÷ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ការព្យាបាលដោយចលនា គឺជាវិជ្ជាជីវៈវេជ្ជសាស្ត្រមួយ ដែលមានសារសំខាន់បំផុត ក្នុងចំណោមវិជ្ជាជីវៈវេជ្ជសាស្ត្រជំនួយវេជ្ជសាស្ត្រ និងអមវេជ្ជសាស្ត្រទាំងឡាយ ដែលវិជ្ជាជីវៈនេះបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការព្យាបាលឱ្យជាសះស្បើយ ការពារ សម្របសម្រួល និងស្តារលទ្ធភាពពលកម្មដល់អ្នកជំងឺ និងជនពិការមានពិការភាព។

ការថ្លែងរបស់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង យ៉ាងដូច្នេះក្នុងឱកាសបើកសន្និបាតជាតិព្យាបាលដោយចលនាលើកទី២ ក្រោមប្រធានបទ៖ “ការព្យាបាលដោយចលនា និងការស្តារលទ្ធភាពពលកម្មឆ្នាំ ២០៣០” សហការរៀបចំដោយសមាគមអ្នកព្យាបាលដោយចលនាកម្ពុជា និងមន្ទីរពេទ្យកុមារជាតិ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បច្ចុប្បន្នសម្រេចបាននូវវឌ្ឍនភាពគួជាទីមោទនៈ។ ក្នុងនោះវិស័យសុខាភិបាលជាយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្ត្រចតុកោណជំហានទី៤ នីតិកាលទី៦ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដា្ឋនគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយក្នុងនាមជាក្រសួងសាមីយើងបានរៀបចំច្បាប់គតិយុត្តិ គោលនយោបាយ ផែនការយុទ្ធសាស្ត្រជាតិនានា ជាច្រើនដើម្បីលើកកម្ពស់សុខុមាលភាព ប្រជាជនយើង។ តាងនាមឱ្យក្រសួងសុខាភិបាល ឯកឧត្តម សូមវាយតម្លៃខ្ពស់ដល់ការងាររបស់សមាគមព្យាបាលដោយចលនាកម្ពុជា និងគ្រូពេទ្យអ្នកព្យាបាលដោយចលនាទាំងអស់ ដែលបាននិងកំពុងអនុវត្តវិជ្ជាជីវៈរបស់ខ្លួន ជាក់ស្ដែងនៅតាមមន្ទីរពេទ្យជាតិ និងក្រោមជាតិ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ស្ថាប័នផ្សេងៗទាំងផ្នែកសាធារណៈ ក៏ដូចជាផ្នែកឯកជន ជាការរួមចំណែកជួយលើកកម្ពស់វិស័យសុខុមាលភាព ជំរុញគុណភាពជីវិត ដល់ប្រជាពលរដ្ឋ និងកាត់បន្ថយពិការភាព ដែលជាចំណែកមួយក្នុងការកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះឯកឧត្តមសាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ មានប្រសាសន៍ថា៖ នៅខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ដើម្បីពង្រឹងការស្តារលទ្ធភាពពលកម្មឡើងវិញនៅទូទាំងពិភពលោក អង្គការសុខភាពពិភពលោក បានផ្តួចផ្តើមគំនិត ការស្តារលទ្ធភាពពលកម្មឆ្នាំ២០៣០ ហើយបានលើកឡើង "ការអំពាវនាវឱ្យមានសកម្មភាព"។ ការអំពាវនាវនេះបានកំណត់បញ្ហា១០ចំណុចសំខាន់ៗសម្រាប់ការយកចិត្តទុកដាក់រួមគ្នា ដើម្បីកាត់បន្ថយតម្រូវការដែលមិនអាចឆ្លើយតបបានសម្រាប់ការស្តារលទ្ធភាពពលកម្ម កន្លងមក។ បច្ចុប្បន្ននេះកម្ពុជា កំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនរួមទាំង ការយល់ដឹងនៅមានកម្រិតអំពីតួនាទី និងអត្ថប្រយោជន៍ពីការស្តារលទ្ធភាពពលកម្ម ស្របពេលនឹងភាពខ្វះចន្លោះនៃការសម្របសម្រួលជាអន្តរវិស័យ ការបង្កើត និងអនុវត្តគោលនយោបាយ និងការបែងចែកថវិកា។ ជាក់ស្តែង ហិរញ្ញប្បទានសម្រាប់សេវាស្តារលទ្ធភាពពលកម្ម នៅតែពឹងផ្អែកលើធនធានខាងក្រៅ។ កម្លាំងពលកម្មក្រុមពហុជំនាញស្តារលទ្ធភាពពលកម្ម នៅមានការខ្វះខាតជាច្រើន។ អាស្រ័យហេតុនេះក្រៅពីការចែករំលែកចំណេះដឹងបទពិសោធន៍ ស្តីពីការអនុវត្តវិជ្ជាជីវៈ និងបច្ចេកទេសការព្យាបាលដោយចលនា សន្និបាតលើកទី២២ នេះនឹងរៀបចំកិច្ចពិភាក្សាដើម្បីពិគ្រោះអំពីតម្រូវការធនធានមនុស្ស និងការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈព្យាបាលដោយចលនាផងដែរ។

បើតាមលោក ហៀម ហឿង ប្រធានសមាគមអ្នកព្យាបាលដោយចលនាកម្ពុជា បានឲ្យដឹងថា ការស្តារលទ្ធភាពពលកម្ម ជាមូលដ្ឋានមួយសម្រាប់សុខភាព របស់មនុស្សលោកនាពេលបច្ចុប្បន្ននេះ។ យោងតាមនិយមន័យរបស់សមាគមព្យាបាលដោយចលនាពិភពលោក ដែលសមាគមអ្នកព្យាបាលដោយចលនា ជាសមាជិក១ក្នុងចំណោមសមាជិកមកពីប្រទេសជាង១៣០ ការព្យាបាលដោយចលនា ជាអន្តរាគមន៍បែបវេជ្ជសាស្រ្ត។ ក្នុងនាមសមាគម ក្រុមប្រឹក្សាភិបាលសមាគម សមាជិកសមាគម សូមចូលរួមអបអរសាទរជាមួយរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល បានធ្វើឱ្យវិស័យសុខាភិបាលនៅកម្ពុជា មានការអភិវឌ្ឍកាន់តែប្រសើរឡើង និងសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនក្នុងរយៈពេលចុងក្រោយនេះ។ វិស័យស្តារនិងការព្យាបាលដោយចលនាក៏មានការរីកចម្រើនផងដែរ។ ដោយសារប្រទេសយើងមានការកើនឡើងនូវមនុស្សវ័យចំណាស់ និងជំងឺមិនឆ្លង ក្រសួងក៏កំពុងដាក់ចេញនូវយន្តការ និងយុទ្ធសាស្រ្តចាំបាច់មួយចំនួន ក្នុងគោលបំណងធ្វើកិច្ចអន្តរាគមន៍ទាន់ពេល សមស្រប និងមានប្រសិទ្ធភាព។ ជាក់ស្តែងការកែសម្រួលទៅលើគោលការណ៍ណែនាំសម្រាប់មន្ទីរពេទ្យ លើផ្នែកព្យាបាលដោយចលនា មកជាផ្នែកស្តារដែលមានលក្ខណៈទូលំទូលាយជាង។ លោកក៏សូមគោរពស្នើរសុំក្រសួងពិចារណាបង្កើតនាយកដ្ឋានស្តារ ក្នុងការទទួលខុសត្រូវវិស័យស្តារលទ្ធភាពពលកម្មមួយ ព្រោះកិច្ចការនេះមានវិសាលភាពធំធេងក្នុងការគ្រប់គ្រង់ផងដែរ។ បន្ថែមលើនេះ សូមស្នើទៅក្រសួងពិចារណាក្នុងការរៀបចំផែនការធនធានមនុស្សសម្រាប់វិស័យស្តារ ពិសេសការព្យាបាលដោយចលនា ព្រោះពេទ្យព្យាបាលដោយចលនានៅមានចំនួនតិចតួចនៅឡើយបើប្រៀបធៀបជាមួយបណ្តាប្រទេសអាស៊ានមួយចំនួនធំ។ សមាគម ស្របជាមួយការដាក់ចេញក្នុងការពង្រឹងការអនុវត្តវិជ្ជាជីវៈសុខាភិបាលអោយបានល្អនិងមានគុណភាព និងសូមស្នើសុំក្រសួងជួយបង្កើតគណៈព្យាបាលដោយចលនា ឬគណៈវិជ្ជាជីវៈ Allied Health មួយដើម្បីចុះបញ្ជីនិងគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈព្យាបាលដោយចលនា និងអ្នកវិជ្ជាជីវៈក្រោមគណៈនេះ៕ អត្ថបទ÷ រដ្ឋា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        80
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        168
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm