ពលរដ្ឋអ៊ុយក្រែន ត្រូវបានជំរុញឱ្យសន្សំសំចៃថាមពល បន្ទាប់ពីរោងចក្ររងការវាយប្រហារ

2023/12/08 07:09:36 pm        249

អ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ បានជំរុញប្រជាជនឱ្យសន្សំសំចៃថាមពលអគ្គិសនី បន្ទាប់ពីរោងចក្រថាមពលនៅក្បែរសមរភូមិមុខ បានរងការបាញ់ផ្លោង ជាការព្រមានលើកដំបូងក្នុងរដូវរងានេះ ខណៈសីតុណ្ហភាពធ្លាក់ចុះក្រោមកម្រិតត្រជាក់ដល់កក។

ក្រុមមន្ត្រី បានព្រមានជាច្រើនខែមកហើយថា រុស្ស៊ីមានផែនការបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល បន្ទាប់ពីការវាយប្រហារបង្គោលបណ្តាញអគ្គិសនីកាលពីឆ្នាំមុន ដែលបាននាំឱ្យមានការដាច់ចរន្តអគ្គិសនី។ កាលពីរសៀលថ្ងៃព្រហស្បតិ៍ សត្រូវបានវាយប្រហាររោងចក្រថាមពលកម្តៅមួយកន្លែងនៅក្នុងតំបន់សមរភូមិមុខ។ ក្រសួងថាមពល និយាយថា គ្រឿងបរិក្ខាររងការបំផ្លាញធ្ងន់ធ្ងរដោយសារការបាញ់ផ្លោង។ ក្រសួងពុំបាននិយាយថារោងចក្រណាមួយដែលរងផលប៉ះពាល់នោះទេ ប៉ុន្តែបាននិយាយថា រោងចក្រថាមពលអគ្គិសនីចំនួនពីររបស់ខ្លួន បានឈប់ដំណើរការ ដែលនាំឱ្យមានការខ្វះអគ្គិសនីបណ្តោះអាសន្ន លើបណ្តាញផ្គត់ផ្គង់អគ្គិសនី។

ក្រសួងថាមពល បានអំពាវនាវដល់អ្នកប្រើប្រាស់ឱ្យគាំទ្រវិស្វករថាមពល ដោយប្រើប្រាស់អគ្គិសនីសមហេតុផល និងសន្សំសំចៃ ជាពិសេសក្នុងអំឡុងពេលម៉ោងប្រើប្រាស់ខ្ពស់បំផុត។ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេននីស ស្មីហ្គល(Denys Shmygal) បាននិយាយនៅលើការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា សីតុណ្ហភាពធ្លាក់ចុះ ការជួសជុលបន្ទាន់ និងកង្វះថាមពលពន្លឺព្រះអាទិត្យក៏បានរួមចំណែកដល់ការខ្វះខាតផងដែរ។ លោកបាននិយាយបន្ថែមថា «រដ្ឋាភិបាល និងឧស្សាហកម្មថាមពលបច្ចុប្បន្ននេះកំពុងអំពាវនាវឲ្យពលរដ្ឋគ្រប់គ្នាកាត់បន្ថយការប្រើប្រាស់អគ្គិសនី ជាពិសេសចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៧ យប់»។ ទីក្រុងគីវ បាននឹងកំពុងស្នើសុំឱ្យប្រទេសលោកខាងលិច ពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ដើម្បីទប់ទល់ការវាយប្រហារ ដែលកាលពីឆ្នាំមុនបានបណ្តាលឱ្យមនុស្សរាប់លាននាក់ស្ថិតក្នុងភាពងងឹត។ ទីក្រុងគីវ បានព្រមានកាលពីខែវិច្ឆិកាថា ខ្លួនមិនអាចផលិតថាមពលគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការសម្រាប់ថាមពលកម្តៅឡើយ ហើយត្រូវពឹងផ្អែកលើប្រទេសជិតខាង របស់សហភាពអឺរ៉ុប សម្រាប់ការនាំចូលអគ្គិសនី។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm