ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូឆ្នាំ ២០២៣នេះ អាជ្ញាធរខណ្ឌដូនពេញ បានធ្វើការអញ្ជើញស្ត្រីម្នាក់ដែលធ្វើសកម្មភាពចាប់សត្វព្រាបនៅសួនមុខព្រះបរមរាជវាំង ដាក់ក្នុងទ្រង់ ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា មិនឲ្យមានសកម្មភាពបែបនេះទៀតឡើយ។ ក្នុងការមិនរាងចាលនោះអាជ្ញាធរ នឹងលែងឲ្យលក់សត្វចាបនៅទីតាំងបន្តទៀតនោះទេ។
ក្រោយអាជ្ញាធរធ្វើការអប់រំណែនាំរួចស្ត្រីចំណាស់ម្នាក់នោះ បានធ្វើការសុំទោសដល់សាធារណៈជន និងធ្វើការសន្យាមិនឲ្យមានលើកក្រោយទៀតនោះទេ។ការចាប់សត្វព្រាបនេះមិនមែនយកទៅធ្វើម្ហូបនោះទេគឺដោយមានម៉ូយកុម្ម៉ង់សត្វព្រាប ចំនួនពីរក្បាល និងឲ្យលុយគាត់ចំនួន ២ម៉ឺនរៀល ដើម្បីយកទៅព្រលែង។
បន្ថែមទៀតនោះអាជ្ញាធរខណ្ឌដូនពេញ បានចុះមកដល់ទីតាំងសួនមុខព្រះបរមរាជវាំង ធ្វើការអប់រំណែនាំដល់អ្នកប្រកបអាជីវកម្មលក់សត្វចាប និងលក់ផ្កា ឲ្យចូលរួមថែរក្សាបរិស្ថានអនាម័យទាំងអស់គ្នា និងមិនឲ្យមានសកម្មភាពធ្វើការចាប់សត្វព្រាបដូចអុំស្រីម្នាក់នោះឡើយ៕ អត្ថបទ៖ កុម្ភៈ






