ប្រមុខ MSF៖ ហ្កាហ្សា ប្រឈមមុខនឹងគ្រោះមហន្តរាយដែលលាតសន្ធឹងហួសពីវិបត្តិមនុស្សធម៌

2023/12/08 08:19:58 pm        69

ប្រធានអង្គការសប្បុរសធម៌ផ្នែកវេជ្ជសាស្រ្តរបស់អង្គការក្រុមគ្រូពេទ្យគ្មាព្រំដែន (MSF) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៧ ធ្នូ) ថា តំបន់ហ្កាហ្សា កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយដែលលាតសន្ធឹងហួសពីវិបត្តិមនុស្សធម៌ទៅទៀត ដោយពណ៌នាអំពីស្ថានភាពនៅក្នុងតំបន់ដែលមានប្រជាជនយ៉ាងក្រាស់ក្រែលនេះថាកំពុងមានភាពវឹកវរយ៉ាងខ្លាំង។

កងកម្លាំងអ៊ីស្រាអែល បានប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាស នៅក្នុងទីក្រុងធំជាងគេនៅតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍ ក្នុងដំណាក់កាលថ្មីនៃសង្គ្រាមដែលឥឡូវនេះឈានចូលដល់ខែទី៣ របស់ខ្លួន ជាមួយនឹងតំបន់ធំៗជាច្រើននៃទឹកដីដ៏តូចចង្អៀតមួយនេះត្រូវបានស្ថិតក្រោមដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ហើយពលរដ្ឋ ៨៥% នៃប្រជាជន ២,៣លាននាក់ ក្នុងតំបន់នេះបានចាកចេញពីលំនោឋានរបស់ពួកគេ នេះបើតាមតួលេខរបស់អង្គការសហប្រជាជាតិ។

លោកវេជ្ជបណ្ឌិត គ្រីស្តូស៍ គ្រីស្ទូ (Christos Christou) ប្រធានអន្តរជាតិនៃអង្គការគ្រូពេទ្យគ្មានព្រំដែនបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ ថា «ក្រុមការងាររបស់យើងនៅទីនោះបន្តធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពហ្កាហ្សា ហើយខ្ញុំអាចប្រាប់បានថា វាបានហួសពីវិបត្តិមនុស្សធម៌ទៅទៀត»។

ក្នុងគោលបំណងដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ពលរដ្ឋហ្កាហ្សាបានប្រមូលផ្តុំគ្នានៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដោយធ្វើតាមខិតប័ណ្ណ និងសាររបស់អ៊ីស្រាអែលដែលនិយាយថាពួកគេនឹងមានសុវត្ថិភាពនៅតាមព្រំដែនជាមួយអេហ្ស៊ីប ប៉ុន្តែអង្គការសហប្រជាជាតិ និងអង្គការផ្តល់ជំនួយបាននិយាយថា មិនមានកន្លែងណាមួយមានសុវត្ថិភាពក្នុងហ្កាហ្សានោះទេ។

អ៊ីស្រាអែលនិយាយថា ខ្លួនប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីកាត់បន្ថយការស្លាប់ជនស៊ីវិលជាអប្បបរមា ប៉ុន្តែក្រុមសកម្មប្រយុទ្ធហាម៉ាស បានប្រើប្រាស់តំបន់លំនៅឋានដែលសាងសង់ឡើងសម្រាប់បិទបាំងទីបញ្ជាការយោធារបស់ខ្លួន ជាអ្វីដែលក្រុមសកម្មប្រយុទ្ធអ៊ីស្លាមមួយនេះបានបដិសេធ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm