ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានចេញធ្វើបាតុកម្មនៅទូទាំងប្រទេសប៉េរូកាលពីថ្ងៃព្រសហស្បិ៍ ទាមទារឲ្យប្រធានាធិបតី លោកស្រី ឌីណា បូលូអាតេ(Dina Boluarte) លាលែងពីតំណែង នៅក្នុងខួបលើកទី១ នៃការឡើងកាន់តំណែងរបស់លោកស្រី បន្ទាប់ពីការបណ្តេញចេញ និងការឃុំខ្លួនអតីតប្រធានាធិបតីលោក Pedro Castillo ។

ក្រុមអ្នកតវ៉ា នៅក្នុងទីក្រុងលីម៉ាបានបង្ហាញ ការមិនពេញចិត្តជាមួយរដ្ឋាភិបាល លោកស្រី Boluarte ដោយមានអំពើពុករលួយ និងការសម្លាប់មនុស្សខុសច្បាប់សម្រាប់មនុស្សជាង៦០នាក់ ដែលត្រូវបានសម្លាប់ក្នុងការតវ៉ាប្រឆាំងលោកស្រី។

អត្រាយល់ព្រមរបស់លោកស្រី Boluarte មានកម្រិតទាបបំផុត ចាប់តាំងពីលោកស្រីឡើងកាន់តំណែងជាប្រធានាធិបតី។ អ្នករៀបចំការតវ៉ា បានអំពាវនាវឲ្យមានបាតុកម្មកាន់តែច្រើននៅថ្ងៃសុក្រទី៨ ខែធ្នូ និងថ្ងៃសៅរ៍ ទី៩ ខែធ្នូនេះ។
ក្នុងចំណោមការទាមទារជាច្រើន គឺមានការទាមទារឲ្យប្រធានាធិបតីលោក Pedro Castillo វិលត្រឡប់មកវិញជាអ្នកដែលត្រូវបានសភាបណ្តេញចេញ បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេច កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។