ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញយុទ្ធនាការគោះទ្វាតាមខ្នងផ្ទះទ្រង់ទ្រាយធំ ទូទាំងប្រទេស ដើម្បីជំរុញឱ្យយុវជនមកពីគ្រួសារក្រីក្រចូលរៀនជំនាញ

2023/12/08 09:42:20 pm        327

ក្នុងរយៈពេល៣សប្តាហ៍មកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​នឹង​កំពុង​ធ្វើ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​តាម​ខ្នង​ផ្ទះ​ទ្រង់​ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស ដើម្បី​ជំរុញ​ឱ្យ​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងងាយរងហានិភ័យបានដឹងពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ​ដែល​ប្រមុខរាជរដ្ឋាភិបាលទើបប្រកាសកាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ។

បើ​តាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​អង្គភាព​ពាក់ព័ន្ធ​ដែល​រួម​មាន​អគ្គនាយកដ្ឋានទទួលបន្ទុក មន្ទីរការងារតាមបណ្តាខេត្ត និង​គ្រឹះស្ថាន​អប់​រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ មន្ត្រីក្រសួងការងារដែលរួមមានថ្នាក់ដឹកនាំផង បានចេញ​យុទ្ធនាការ​ផ្សព្វផ្សាយ​នៅ​គ្រប់​ច្រកល្ហក​ទូទាំង​ប្រទេស ដើម្បី​ជំរុញ​ការ​ផ្តល់​ព័ត៌មាន និង​ជំរុញ​ការ​ចុះ​ឈ្មោះ​នៅ​នឹង​កន្លែង​តតែម្តង។

សូមបញ្ជាក់ថា ការ​ដាក់​ចេញ​យុទ្ធសាស្ត្រ​ចុះ​ផ្សព្វផ្សាយ​នេះ​គឺ​ធ្វើ​ឡើង​ក្រោយ​ការ​ណែនាំ​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានគូសបញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងផ្តល់ព័ត៌មានឱ្យបានទូលំទូលាយអំពីកម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ជាពិសេស​នោះ​ដើម្បី​ជា​យន្តការ​ជួយ​ជំរុ​ញ​ឱ្យ​យុវជន​គោល​ដៅ​ចូល​មក​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​នេះ​ឱ្យ​បាន​ច្រើន តាមរយៈក្រុមការងារចូលទៅគោះទ្វាដល់ផ្ទះរបស់ពួកគេផ្ទាល់ផងដែរ។

បើតាម​ការសង្កេតផ្ទាល់ ទោះបីថ្ងៃចុងសប្តាហ៍ក៏ដោយ ក្រុមការងារ​នៅ​តែ​បន្ត​ចុះ​ផ្សព្វផ្សាយ និង​ចុះ​ឈ្មោះ​ចូលរៀនរបស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានធ្វើយុទ្ធការ​ចុះផ្សព្វ​ផ្សាយ​ស្តីពី​​ការ​ចុះ​ឈ្មោះចូលរៀនសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1) ដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារ​ងាយរងហានិភ័យ អ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ នៅតាមមូលដ្ឋាននានា ព្រម​ទាំងផ្តល់ព័ត៌មាន ទទួលសិស្សចុះឈ្មោះចូលរៀនផងដែរ។ យ៉ាងណាក៏ដោយ គិតមក​ដល់​ពេល​នេះ អ្នកចុះឈ្មោះចូលរៀនមានប្រមាណជិត១ ម៉ឺននាក់។ នេះបើតាមការបញ្ជាក់​ពី​ប្រភព​ដែល​ស្និទ្ធ​នឹង​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm