
វិទ្យុជាតិប៊ុលហ្គារី បានរាយការណ៍ថា គណៈកម្មាធិការការពារជាតិរបស់សភាប៊ុលហ្គារី បានអនុម័តកាលពីថ្ងៃទី៧ ខែធ្នូ លើការផ្តល់ប្រព័ន្ធការពារដែនអាកាសដែលចាស់ៗ និងហួសសម័យ ដល់អ៊ុយក្រែន ក៏ដូចជាជំនួយជាមួយនឹងការហ្វឹកហ្វឺនបើកយន្តហោះF-16 ផងដែរ។
សមត្ថភាពការពារដែនអាកាស មានសារៈសំខាន់សម្រាប់អ៊ុយក្រែន ខណៈដែលរដូវរងា កំពុងឈានចូលមកដល់។ ប្រទេសរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងបង្ហាញយុទ្ធសាស្រ្តរបស់ខ្លួនកាលពីឆ្នាំមុន ដោយកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសនេះ ក្នុងទ្រង់ទ្រាយធំ។
តំណាងគណបក្សនយោបាយចំនួនបី (រួមទាំង GERB និង PP-DB ដែលកំពុងកាន់អំណាច និង PP-DB) បានស្នើ ដើម្បីផ្តល់ឲ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាសហួសសម័យដែលអាចចល័តបាន និងមីស៊ីលប្រឆាំងយន្តហោះប្រភេទផ្សេងៗ។
យោងតាមគេហទំព័រព័ត៌មានប៊ុលហ្គារី Novinite មីស៊ីលការពារដែនអាកាស អាចរួមបញ្ចូល S-300 ដែលផលិតដោយសូវៀត។