
រូបភាពវីដេអូឃ្លីបដែលថតបានដោយសាក្សីឃើញត្រីងាប់រាប់ម៉ឺនក្បាល គ្របដណ្តប់លើតំបន់ឆ្នេរទីក្រុង Hakodate នៅភាគខាងជើងប្រទេសជប៉ុន ។
ក្រុមមន្រ្តីទីក្រុង Hakodate និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ត្រីសាឌីន និងត្រីប្រភេទផ្សេងទៀតយ៉ាងច្រើន ត្រូវបានគេប្រទះឃើញងាប់នៅឆ្នេរសមុទ្រសង្កាត់ Hamacho ខណ្ឌ Toi ហើយមូលហេតុដែលបណ្តាលឲ្យត្រីងាប់ទ្រង់ទ្រាយធំបែបនេះ ពុំត្រូវបានគេដឹងនោះទេ ។ ពួកគេបានជំរុញឲ្យអ្នកស្រុកមិនត្រូវយកត្រីទាំងអស់នេះទៅផ្ទះនោះទេ ។
យោងតាមការអះអាងរបស់រដ្ឋាភិបាលក្រុង Hakodate បានឲ្យដឹងថា មន្រ្តីមួយរូបបានធ្វើដំណើរទៅទីនោះ ក្រោយទទួលបានព័ត៌មានពីការកឃើញត្រីងាប់រាប់សិបតោន គ្របដណ្តប់លើតំបន់ឆ្នេរចម្ងាយ ១គ.មនៅជិតកំពង់ផែនេសាទ ។
អ្នកនេសាទវ័យ ៦៥ឆ្នាំម្នាក់ និយាយថា លោកបានឃើញត្រីងាប់ដោយសារខ្វះអុកស៊ីសែននៅជិតតំបន់ឆ្នេរ ប៉ុន្តែនេះគឺជាលើកដំបូងហើយដែលមានត្រូវងាប់ទ្រង់ទ្រាយធំបែបនេះ រសាត់អណ្តែតមកទើលើឆ្នេរ ៕