រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា

2023/12/09 12:29:45 am        151

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ អញ្ជើញប្រគល់សញ្ញាបត្របញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យា ជំនាន់ទី ១១ កម្រិតខ្ពស់ របស់មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ។

​ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យាជំនាន់ទី១១ កម្រិតខ្ពស់ ដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ដែលមានសិស្សជ័យលាភី ៥៩នាក់ មកពីសាកលវិទ្យាល័យចំនួន ១៣ នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះដែរ និស្សិតចំនួន ៣ក្រុម ត្រូវបានជ្រើសរើសឱ្យឡើងធ្វើបទបង្ហាញអំពីគម្រោងរបស់ខ្លួន ដែលគណៈកម្មការវាយតម្លៃបានជ្រើសរើសយកក្រុមជ័យលាភីចុងក្រោយចំនួន ៣ក្រុម។

ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ថា បរិវត្តកម្មឌីជីថល ជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលមានតម្រូវការធនធានមនុស្សជាច្រេីន ដេីម្បីចូលរួមចំណែកលេីកិច្ចការងារនេះ ក្រសួងបានផ្ដោតការយកចិត្តទុកដាក់លើការកសាងធនធានមនុស្សក្នុងវិស័យឌីជីថលតាមរយ:ការពង្រឹងសមត្ថភាពសិស្ស-និស្សិត ចាប់តាំងពីថ្នាក់បឋមសិក្សា ដល់ឧត្តមសិក្សា មានជាអាទិ៍៖ ១). នៅកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ក្រសួងបានបង្កើតកម្មវិធីបញ្ញវន្តឌីជីថល កម្មវិធីតិចណូវេសិន ដើម្បីលើកកម្ពស់ចំណេះដឹងឌីជីថល ជំរុញការចាប់យកឌីជីថល និងប្រកួតប្រជែងនានា ២). នៅកម្រិតវិទ្យាល័យ ក្រសួងបានរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដល់គ្រប់វិទ្យាល័យ ព្រមទាំងគ្រោងតភ្ជាប់បណ្តាញខ្សែកាបអុបទិក និងអុីនធឺណិតទៅដល់គ្រប់ឃុំ-សង្កាត់ ត្រឹមឆ្នាំ២០២៧ និង ៣). នៅកម្រិតឧត្តមសិក្សា ក្រសួងនឹងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអ៊ីនធឺណិត មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ ដែលបម្រើដល់ការងារប្រចាំថ្ងៃ និងការសិក្សារបស់និស្សិត។

ឯកឧត្តម ជា វ៉ាន់ដេត បន្ថែមថា បច្ចុប្បន្ន ក្រសួងកំពុងរៀបចំផែនទីបង្ហាញផ្លូវរួមសម្រាប់ការបណ្តុះបណ្តាលកម្រិតឧត្តមសិក្សា ដើម្បីឆ្លើយតបនឹងនិន្នាការវិវត្តន៍របស់បច្ចេកវិទ្យាទាំងក្នុងតំបន់ និងពិភពលោក។ ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្នុងការកសាងធនធានមនុស្សឆ្នើមក្នុងយុគសម័យឌីជីថលក្រសួងបានផ្តល់តាមរយៈកម្មវិធី២ គឺ អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ និងកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល។ 

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលមន្ត្រីជំនាញបច្ចេកវិទ្យាឌីជីថលបានចំនួនយ៉ាងច្រើន ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ពិតជាចង់ឃើញការកើតឡើងនៃមជ្ឈមណ្ឌលអភិវឌ្ឍសមត្ថភាពជំនាញឌីជីផលឱ្យមានកាន់តែច្រេីន ដើម្បីគាំទ្រ និងជំនរុញការអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល ឱ្យបានច្រើនបន្ថែមទៀតនាពេលអនាគត។ កន្លងមកនេះ សិស្សដែលបានបញ្ចប់ការសិក្សាមួយចំនួនត្រូវបានជ្រើសរើសឱ្យចូលបម្រើការនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីចូលរួមអភិវឌ្ឍសហ្វវែរ និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលផ្សេងទៀត សំដៅជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm