ស្ត្រី​កំពុង​បំបៅកូន​ដោយ​ទឹកដោះ ​ចាប់ពី​បី​ខែ​ឡើងទៅ​ ត្រូវ​បាន​ផ្តល់​អាទិភាព​ក្នុង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ

2021/06/16 08:32:37 pm        357

កណ្ដាល ​៖ បន្ទាប់ពី​មានការ​ជំរុញ​លើកទឹកចិត្ត​ពី​ក្រសួងសុខាភិបាល​ និង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ សំគាល់​ឃើញថា ​នៅតាម​មណ្ឌល​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​នានា ​នៅក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល គឺមាន​ស្ត្រី​ក្រោយ​សម្រាល កូន​ចំនួន​បី​ខែ​ឡើងទៅ ​បាន​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ដើម្បី​ការពារ​ខ្លួនឯង​ផង និង​ការពារ​ចំលង​កូ​វីដ​-១៩​ ពី​ម្តាយ​ទៅ​កូន​តូច​ផងដែរ​។

បើតាម​បណ្តា​ស្ត្រី​កំពុង​បំបៅកូន​ដោយ​ទឹកដោះ ​នៅ​ក្រុង​តាខ្មៅ ​បាន​ថ្លែងប្រាប់​BTV ​នៅ​ថ្ងៃទី​១៦ ខែមិថុនា​នេះ​ថា ​បន្ទាប់ពី​មាន​ណែនាំ​ក្រុមគ្រូពេទ្យ ​និង​ពី​សំណាក​មេភូមិ​ចុះ​ចែក​សំបុត្រ​អញ្ជើញ​ចាក់​វ៉ាក់សាំង​នៅ​តាម​ខ្នង​ផ្ទះ​ពលរដ្ឋ ថា​ គ្រប់​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន​បាន​ចំនួន​បី​ខែ​ឡើងទៅ​ អាច​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​បាន នៅពេលនេះ​ គឺមាន​ស្ត្រី​មួយ​ចំនួន​ដែល​ទើប​សម្រាលកូន​រួច​បាន​ចំនួន​បី​ខែ​ឡើង ​បាននាំគ្នា​ទៅ​ចាក់​វ៉ា​ក់​សាំង​ការពារ​កូ​វីដ​-១៩​ ដែលមាន​ការ​បី​នាំ​កូនតូចៗ​ទៅជា​មួយ​ផងដែរ​។

សូម​បញ្ជាក់​ថា ​នៅ​ក្នុងឱកាស​មន្ត្រីជាន់ខ្ពស់​មកពី​ក្រសួងសុខាភិបាល អង្គការ​សុខភាព​ពិភពលោក WHO និង​អង្គការ UNICEF របស់​អង្គការ​ស​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ​ដែល​ធ្វើ​ការងារ​ដើម្បី​កុមារ​តូច ចុះ​ត្រួតពិនិត្យ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​នៅ​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​ កាលពីពេល​ថ្មីៗ​នេះ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ-​១៩ ថ្លែង​ដូចគ្នា​នឹង​តំណាង WHO និង​UNICEF​ថា ជារួម​គ្រប់​ស្ត្រី​ដែល​ទើប​សម្រាលកូន​បាន​បី​ខែ ​បើ​ស្ត្រី​នោះ​មាន​សុខភាព​ល្អ ​មិន​មាន​បញ្ហា​អ្វី​នោះទេ ​គឺ​គាត់​អាច​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​បាន ហើយ​ការ​ចាក់​នោះអាជ្ញាធរ ​និង​ក្រុម​ពេទ្យ​ត្រូវតែ​ផ្តល់​អាទិភាព​ចាក់​មុនគេ​ កុំអោយ​គាត់​រង​ចាំង​យូរ​។

ទោះយ៉ាងណា​ដំណើរការ​ចាក់​វ៉ាក់សាំង​នោះ លោកជំទាវ ឱ វណ្ណឌី​ន ​ក៏បាន​អំពាវនាវ​អោយ​បងប្អូន​គ្រប់រូប ត្រូវ​អញ្ជើញ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩​ អោយ​បាន​ចំនួន​២​ដូ​ស ​ដើម្បី​បង្កើត​ប្រព័ន្ធ​ការពារ​អោយ​បាន​គ្រប់គ្រាន់​នៅ​ក្នុង​សិរី​រា​ង្គ​ដើម្បី​ទប់ស្កាត់​ភាព​ធ្ងន់ធ្ងរ ​និង​ កាត់បន្ថយ​អត្រា​ស្លាប់​ពី​ការ​ចំលង​មេរោគ​កូ​វីដ​-១៩​ ជាពិសេស​សម្រាប់​ជន​ដែល​មាន​វ័យចាស់ ​និង​ចៀសវាង​ចាក់​ដូ​ស​ទី​១​ហើយ​មិន​បន្ត​ចាក់​ដូ​ស​ទី​២ ​ដែល​បញ្ហា​នេះ​ធ្វើ​អោយ​ប្រព័ន្ធ​ការពារ​ឆ្លង​មេរោគ​កូ​វីដ​-១៩ ​មាន​កម្រិត​ការពារ​ទាប​បំផុត​៕


​​អត្ថបទ​ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm