នៅឯទីលានសមរភូមិ ដែលគ្របដណ្តប់ដោយព្រិល នៅភាគខាងលិចប្រទេសប៉ូឡូញ ទាហានអ៊ុយក្រែនកំពុងទទួលការហ្វឹកហ្វឺនពីការធ្វើសង្រ្គាមក្នុងលេណដ្ឋាន ត្រឹមតែប៉ុន្មានថ្ងៃមុនពេលដាក់ពង្រាយទៅកាន់ខ្សែត្រៀមជួរមុខ ជាអ្វី ដែលបានប្រែក្លាយទៅជាសង្រ្គាមដ៏ខ្លាំងក្លាប្រឆាំងនឹងរុស្ស៊ី។
ការហាត់សមដែលធ្វើឡើងដោយទាហានមកពីប្រទេសប៉ូឡូញ បារាំង និងបែលហ្ស៊ិក កើតមានណៅក្នុងទីក្រុង Wedrzyn ចម្ងាយប្រហែល ៤០គីឡូម៉ែត្រពីព្រំដែនប្រទេសអាល្លឺម៉ង់។
យោងតាមទាហានអ៊ុយក្រែនម្នាក់ បានឲ្យដឹងថា ទាហានភាគច្រើនមិនមានបទពិសោធន៍យោធាពីមុនមកនោះទេ។ ទាហានរូបនេះ បានសង្កត់ធ្ងន់ថា៖ «ការប្រយុទ្ធភាគច្រើនកើតឡើងនៅក្នុងលេណដ្ឋាន។ ដូច្នេះការអនុវត្តសកម្មភាពទាំងនេះ នឹងជួយឲ្យបុគ្គលិកយោធារបស់យើងបង្កើនជំនាញរបស់ពួកគេ ហើយទទួលបានជ័យជម្នះ នៅសមរភូមិ»។
គិតចាប់តាំងពីរុស្ស៊ីបានលុកលុយអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយទទួលបានការគ្រប់គ្រងជិត ១ភាគ៥ នៃទឹកដីរបស់ខ្លួននោះ ការវាយបករបស់អ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីខែមិថុនា មិនទាន់សម្រេចបាននូវការបោះជំហានដ៏សំខាន់នៅឡើយទេ៕