មនុស្សជាង៣០០នាក់ ជិះកង់ ធ្វើយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឍប់អំពើហឹង្សាលើស្ដ្រីនិងក្មេងស្រី

2023/12/09 02:37:07 pm        239

សៀមរាប ÷ យុវជនប្រមាណជាង៣០០នាក់ កាលពីរសៀលថ្ងៃទី៨ខែធ្នូឆ្នាំ២០២៣នេះ បាននាំគ្នាជិះកង់ធ្វើយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឍប់អំពើហឹង្សាលើស្ដ្រី និងក្មេងស្រី ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការទប់ស្កាត់អំពើហឹង្សាលើស្ដ្រីនិងក្មេងស្រី ដែលរៀបចំដោយ អង្គការមជ្ឍមណ្ឌលស្ដ្រី។ការជិះកង់ នៃយុទ្ធនា១៦ថ្ងៃ បានធ្វើឡើងនៅវិទ្យាល័យអង្គរ ដោយបានជិះកង់ចេញពីវិទ្យាល័យតាមដងផ្លូវសំខាន់ៗជាច្រើន ឆ្ពោះទៅកាន់ទីប្រជុំជនសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប។

លោកស្រី ឃឹម ពិសី នាយិកាអង្គការ មជ្ឍមណ្ឌលធនធានស្ដ្រី មានប្រសាសន៍ថា អំពើហិង្សាលើស្ត្រី លើក្មេងស្រី និងលើកុមារគ្រប់ទម្រង់ គ្រប់រូបភាពនៅតែបន្តកើតមាន ឡើងទៅលើពួកគាត់ ដែលរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិលជាច្រើនបានរួមគ្នាផ្សព្វផ្សាយទប់ស្កាត់ និងអន្តរាគមន៍ ដើម្បីលុបបំបាត់អំពើហិង្សានេះ ខណៈដែលដែលត្រូវការមនុស្សគ្រប់គ្នារួមគ្នា និងយកចិត្តទុកដាក់។សមភាពយេនឌ័រកើតឡើងបាន មិនមែនតែស្ត្រីអាចធ្វើប៉ុណ្ណោះទេ ប៉ុន្តែជាតួនាទីគ្រប់ៗគ្នា ព្រមទាំងសហគមន៍ផងដែរ។លោកស្រីបន្ថែមថា តួនាទីយេនឌ័រ ដែលមានលក្ខណៈជាវប្បធម៌នៅឡើយ បានដាក់បន្ទុកយ៉ាងធ្ងន់ទៅលើស្ត្រី ជាទិដ្ឋភាពដែលគេអាចមើលឃើញលើបញ្ហាចំពោះស្ត្រីនិងក្មេងស្ត្រី រួមមាន វិសមភាពការងារក្នុងផ្ទះសម្បែង និងសហគមន៍។ អំពើហិង្សាក្នុងគ្រួសារ ភាពភ័យខ្លាចរបស់ក្មេងស្រី ក្នុងការដើរចល័តតាមសហគមន៍ និងទីសាធារណៈជាដើម។ លោកស្រីជម្រុញ បង្កើនការយកចិត្តទុកដាក់របស់យុវជន និងអ្នកពាក់ព័ន្ធចូលរួមទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រ។លើកកម្ពស់ឥរិយាបថវិជ្ជមានរបស់បុគ្គល និងសហគមន៍ធ្វើជាគំរូល្អដើម្បីលុបបំបាត់អំពើហិង្សា គ្រប់ទម្រង់ប្រមូលមតិយោបល់ជុំវិញការយល់ឃើញ និងការប្តេជ្ញាចិត្តរបស់យុវជន អាជ្ញាធរពាក់ព័ន្ធក្នុងបញ្ឈប់អំពើ ហិង្សាលើស្ត្រី និងក្មេងស្រី។

លោកស្រី យូ សុភា អភិបាលរងខេត្ដសៀមរាប មានប្រសាន៍ថា អំពើហិង្សានៅក្នុងគ្រួសារ និងការរំលោភបំពាន ផ្លូវភេទលើស្ត្រី និងក្មេងស្រី កំពុងតែកើតមានស្ទើររាល់ថ្ងៃ និងគ្រប់ទីកន្លែង ដែលធ្វើស្ត្រី និងកុមារី នៅតែបន្តជាកម្មវត្ថុ នៃអំពើហិង្សាលើ រូបរាងកាយ ផ្លូវចិត្ត ផ្លូវភេទ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បើទោះបីការចូលរួមលុបបំបាត់អំពើហិង្សា លើស្ត្រី និងកុមារ បានធ្វើឡើងជាបន្ដបន្ទាប់ក៍ដោយ។ លោកស្រីបន្ថែមថា យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី គឺជាយុទ្ធនាការរួមគ្នាមួយ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី ២៥ វិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ។ការរៀបចំយុទ្ធនាការនេះ ដើម្បីឱ្យប្រជាជនកម្ពុជាបានដឹងអំពីផលប៉ះពាល់ នៃអំពើហិង្សាលើស្ត្រី និងកុមារី និងការប្រយុទ្ធប្រឆាំងលើអំពើហិង្សានោះ ព្រមទាំងលើកកម្ពស់ការយល់ដឹងជាសាធារណៈពី កាតព្វកិច្ចរបស់ ប្រជាពលរដ្ឋគ្រប់រូប និងស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ដែលការពារ និងលុបបំបាត់នូវរាល់ទម្រង់ នៃការរើសអើងលើស្ត្រី និងកុមារ ។សូមរំលឹកថា យុទ្ធនាការ១៦ថ្ងៃ គឺជាយុទ្ធនាការដែលប្រឆាំងអំពើហិង្សាលើស្ត្រី និងក្មេងស្រី ហើយយុទ្ធនានាការនេះចាប់ផ្តើមឡើងនៅ ក្នុងឆ្នាំ១៩៩១ ដោយក្រុមបុរសជនជាតិកាណាជាមួយក្រុម ។ ក្រោយមកយុទ្ធនាការនេះ ត្រូវបានរៀបចំធ្វើឡើងនៅគ្រប់ ទីកន្លែងនៅលើពិភពលោក រហូតដល់ទិវានេះ បានក្លាយទៅជាទិវាអន្តរជាតិ ដែលអង្គការសហប្រជាជាតិ បានកំណត់ជាផ្លូវការនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៩ ហើយនឹងបានប្រកាសទទួលស្គាល់ថា ជាទីវអន្តរជាតិ លុបបំបាត់អំពើហិង្សា លើស្ត្រី តាមរយៈមហាសន្និបាទលើកទី៨៣ របស់អង្គការសហប្រជាជាតិ ។ ក្នុងកំឡុងពេលនៃយុទ្ធនាការនេះ បូរពណ៌សត្រូវ បានបំពាក់ ឱ្យប្រជាពលរដ្ឋ ជាពិសេស បុរសដែលជាសញ្ញានៃការសន្យារបស់ពួកគេ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី ។ជាទូទៅ នៅថ្ងៃទី២៥ ខែវិច្ឆិកា ត្រូវបានគេចាត់ទុកថា ជាទិវាអន្តរជាតិនៃការសាមគ្គីភាពរបស់បុរសប្រឆាំង និងអំពើហិង្សារបស់បុរសលើស្ត្រី៕ ដោយ ÷ ឈិតសាវី

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm