ភ្នំពេញ ៖ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នេះ នឹងធ្វើការបង្ហាញមុខជាសាធារណៈនូវក្រុមជនសង្ស័យករណីកាប់ប្លន់ម៉ូតូយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ០៦នាក ។
សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា ក្រុមជនសង្ស័យករណីកាប់ប្លន់ម៉ូតូយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ០៦នាកនេះ គឺ ០៤នាក់ធ្វើសកម្មភាពនៅមូលដ្ឋានខណ្ឌសែនសុខ និង ០២នាក់ផ្សេងទៀត ធ្វើសកម្មភាពកាប់ប្លន់ម៉ូតូនៅខណ្ឌដង្កោ រាជធានីភ្នំពេញ សរុបជាង ១០ករណី ៕ដោយ ÷តារាវុទ្ធី



