កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើងបាននិយាយនៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសនេះមានភាពប្រសើរច្រើននៅឆ្នាំនេះ ប៉ុន្តែអំពាវនាវឲ្យចាត់វិធានកានានា ទប់ស្កាត់ភាពយ៉ាប់យ៉ឺនលើស្ថានភាពចំណីអាហារ បង្កឡើងដោយជំងឺរាតត្បាតសកល COVID-19 និងព្យុះទីហ្វុងកាលពីឆ្នាំមុន។

យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA បានឱ្យដឹងថា លោក Kim បានធ្វើជាអធិបតីកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាល របស់គណបក្សពលករកំពុងកាន់អំណាចកាលពីថ្ងៃអង្គារ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពលើគោលនយោបាយសំខាន់ៗ និងវិធានការផលិតជាលក្ខណៈសិប្បកម្មដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច។ គណៈកម្មាធិការបានកំណត់គោលដៅ និងភារកិច្ចដើម្បីសម្រេចផែនការសេដ្ឋកិច្ចរយៈពេល ៥ឆ្នាំថ្មីរបស់ខ្លួន ដែលបានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំកន្លងទៅរបស់ខ្លួនកាលពីក្នុងខែកុម្ភៈ រួមមានការបង្កើនផលិតកម្មអាហារ និងលោហៈ។
សារព័ត៌មាន KCNA បានដកស្រង់សម្ដីដែលថា លោក Kim និយាយថា ស្ថានភាពសេដ្ឋកិច្ចប្រទេសទាំងមូលបានប្រសើរឡើងនៅឆមាសដំបូងនៅឆ្នាំនេះ ខណៈដែលទិន្នផលឧស្សាហកម្មសរុបកើនឡើង ២៥% លើសពីឆ្នាំមុន។ លោកថា ស្ថានភាពចំណីអាហាររបស់ប្រជាពលរដ្ឋពេលនេះកំពុងធ្លាក់ដុនដាប់ខ្លាំង ខណៈវិស័យកសិកម្មបានធ្លាក់ចុះ មិនបានបំពេញតាមផែនការផលិតជាថ្មីរបស់ខ្លួន ដោយសារការបំផ្លិចបំផ្លាញដោយព្យុះទីហ្វុងកាលពីឆ្នាំមុន៕
អត្ថបទ៖ សុខមាន