កិច្ចប្រជុំអាកាសធាតុ COP28 ពិចារណាការបញ្ចប់ឥន្ធនៈហ្វូស៊ីលក្នុងចំណាត់ការមួយប្រឆាំងដោយអង្គការ OPEC ​

2023/12/09 05:47:53 pm        47

អង្គការប្រទេសនាំចេញប្រេង(OPEC) កំពុងជួបប្រជុំសមាជិករបស់ខ្លួន និងសម្ព័ន្ធមិត្តផលិតប្រេង ដើម្បីប្រើសិទ្ធវេតូ ចំពោះកិច្ចព្រមព្រៀងដែលបានស្នើឡើងដើម្បីបញ្ឈប់ឥន្ធនៈហ្វូស៊ីល នៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP28 ដោយបង្ហាញពីការបែងចែកដ៏ស៊ីជម្រៅអំពីអនាគតប្រេង និងឧស្ម័ន។

យ៉ាងហោចណាស់មានប្រទេសចំនួន ៨០ កំពុងទាមទារកិច្ចព្រមព្រៀង COP28 ដែលអំពាវនាវឱ្យមានការបញ្ចប់ជាយថាហេតុចំពោះការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ខណៈអ្នកវិទ្យាសាស្ត្រជំរុញឱ្យមានសកម្មភាពប្រកបដោយមហិច្ឆិតា ដើម្បីទប់ស្កាត់ផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៃបម្រែបម្រួលអាកាសធាតុ។

សេចក្តីព្រាងថ្មីនៃអ្វី ដែលអាចជាកិច្ចព្រមព្រៀងចុងក្រោយ COP28 ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ បានរួមបញ្ចូលជម្រើសដើម្បីបញ្ចប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។

អគ្គលេខាធិការអង្គការ OPEC លោក Haitham Al Ghais បានសរសេរនៅក្នុងលិខិតមួយ ទៅកាន់សមាជិកក្រុម រួមទាំងកិច្ចប្រជុំកំពូលអាកាសធាតុ COP28 ដែលប្រទេសអារ៉ាប់រួមធ្វើជាម្ចាស់ផ្ទះថា វាហាក់បីដូចជាថា សម្ពាធមិនសមហេតុផល និងជ្រុលហួស ប្រឆាំងឥន្ធនៈហ្វូស៊ីល ដែលអាចឈានដល់ចំណុចកំពូលជាមួយផលវិបាកដែលមិនអាចត្រឡប់មកវិញបាន។

អគ្គលេខាធិការអង្គការ OPEC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពិភពលោក តម្រូវឱ្យមានការវិនិយោគសំខាន់ៗនៅក្នុងថាមពលទាំងអស់ រួមមានទាំងអ៊ីដ្រូកាបូន បច្ចេកវិទ្យាទាំងអស់ និងការយល់ដឹងអំពីតម្រូវការថាមពលរបស់មនុស្ស។ កាលពីពេលមុន ប្រធានកិច្ចប្រជុំ COP28 លោក Sultan al-Jaber បានជំរុញឱ្យគណៈប្រតិភូមកពីប្រទេសជិត២០០ ខិតខំធ្វើការដើម្បីឈានដល់ការឯកភាពគ្នាមុនពេលកិច្ចប្រជុំកំពូលបញ្ចប់តាមផែនការ រយៈពេលពីរសប្តាហ៍នៅថ្ងៃទី ១២ ខែធ្នូ។

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm