អ៊ុយក្រែន ៖ សភាប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ បានអនុម័តលើសេចក្តីស្នើច្បាប់ចំនួន ៣ ដែលចាំបាច់ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប រួមទាំងច្បាប់មួយស្តីពីសិទ្ធិជនជាតិភាគតិច ជាការទាមទារដ៏សំខាន់ពីប្រទេសហុងគ្រី ដែលប្រឆាំងបំណងរបស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន។
ប្រធានាធិបតី លោក Volodymyr Zelenskiy បានចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ទាំងបី ឲ្យទៅជាច្បាប់ ហើយបានចាត់ទុកថាជាជំហានដ៏សំខាន់មួយនៅក្នុងការដាក់ពាក្យស្នើសុំរបស់អ៊ុយក្រែន ដើម្បីចូលជាមួយសមាជិកសហភាពអឺរ៉ុបដែលមានសមាជិក២៧ប្រទេស។
កិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបនៅសប្តាហ៍ក្រោយ គឺដើម្បីពិចារណាថាតើត្រូវចាប់ផ្តើមការចរចាស្តីពីសមាជិកភាពជាមួយអ៊ុយក្រែន និងប្រទេសជិតខាងអតីតសហភាពសូវៀតប្រទេសម៉ុលដូវ៉ា។
មេដឹកនាំសហភាពអឺរ៉ុប ត្រូវតែអនុម័តជាឯកច្ឆ័ន្ទចំពោះការចំណាត់ការនេះ ហើយនាយករដ្ឋមន្រ្តីប្រទេសហុងគ្រី លោក Viktor Orban និយាយថា លោកប្រឆាំងការចាប់ផ្តើមកិច្ចចរចា ខណៈត្រូវបានបានណែនាំដោយគណៈកម្មការសហភាពអឺរ៉ុប។

