អ៊ីស្រាអែល ៖ អ៊ីស្រាអែល បានបង្កើនការវាយប្រហាររបស់ខ្លួនទ្វេដងលើតំបន់ហ្កហ្សាស្ទ្រីប នៅពេញយប់ ខណៈដែលខ្លួនបានបង្កើនការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស។
កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារគោលដៅជាង ៤៥០ នៅតំបន់ហ្កា ហ្សាពីដី សមុទ្រ និងផ្លូវអាកាស ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនច្រើនបំផុត ចាប់តាំងពីបទឈប់បាញ់ បានដួលរលំកាលពីសប្តាហ៍មុន និងប្រហែលទ្វេដងនៃតួលេខប្រចាំថ្ងៃដែលត្រូវបានរាយការណ៍ ចាប់តាំងពីពេលនោះមក។
ក្រុមហាម៉ាស បាននិយាយថា ខ្លួនកំពុងប្រយុទ្ធជាមួយទាហានអ៊ីស្រាអែល «លើគ្រប់អ័ក្សនៃការលុកលុយចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប»។
ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជិត ១៧.២០០ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមអាជ្ញាធរដែលគ្រប់គ្រងដោយក្រុមហាម៉ាស។
ឥឡូវនេះ ភាគច្រើននៃប្រជាជនហ្កាហ្សា ត្រូវបានផ្លាស់ទីលំនៅ និងមិនអាចទទួលបានជំនួយណាមួយឡើយ មន្ទីរពេទ្យជាច្រើន ត្រូវបានបំផ្លាញ និងស្បៀងអាហារ កំពុងអស់ ដោយទីភ្នាក់ងារសំខាន់របស់អង្គការសហប្រជាជាតិបានព្រមានថា សង្គម គឺ«ជិតឈានដល់ការដួលរលំទាំងស្រុង»។

