អូស្ត្រាលី ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានថ្លែងនៅថ្ងៃសៅរ៍ (ទី៩ ខែធ្នូ)នេះថា ការទទួលយកការធ្វើទេសន្តរប្រវេសន៍របស់ប្រទេសនេះ ចាំបាច់ត្រូវតែ ត្រូវបានធ្វើឲ្យទៅជា «កម្រិតមួយប្រកបដោយនិរន្តរភាព» ខណៈដែលលោក បានចេញផ្សាយអំពីព័ត៌មានលម្អិតនៃការផ្លាស់ប្តូរប្រព័ន្ធទេសន្តរប្រវេសន៍ នៅសប្តាហ៍នេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងស៊ីដនី លោក Albanese បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងចេញផ្សាយព័ត៌មានលម្អិតនៃយុទ្ធសាស្ត្រសំខាន់ នៅសប្តាហ៍នេះ ដើម្បីកែលម្អប្រព័ន្ធទេសន្តរប្រវេសន៍ ខណៈពេលដែលការបង្ក្រាបលើការរំលោភបំពាន និង «ការក្លែងបន្លំ»។
ដោយពឹងផ្អែកយ៉ាងយូរលើការធ្វើអន្តោប្រវេសន៍ ដើម្បីផ្គត់ផ្គង់នូវអ្វីដែលឥឡូវនេះ ជាទីផ្សារការងារដ៏តឹងតែងបំផុតមួយក្នុងពិភពលោក ប្រទេសអូស្ត្រាលី បានចាប់ផ្តើមជួសជុលប្រព័ន្ធទេសន្តរប្រវេសន៍របស់ខ្លួន ដើម្បីពន្លឿនការចូលរបស់កម្មករ ដែលមានជំនាញខ្ពស់ និងសម្រួលផ្លូវទៅកាន់កន្លែងស្នាក់នៅអចិន្ត្រៃយ៍។
កាលពីខែតុលា រដ្ឋាភិបាលពលករឆ្វេងនិយមកណ្តាល បានសន្យាដោះស្រាយការរំលោភលើប្រព័ន្ធទិដ្ឋាការរបស់ខ្លួន ដើម្បីបង្ក្រាបការជួញដូរមនុស្ស និងទម្រង់នៃឧក្រិដ្ឋកម្មរៀបចំផ្សេងទៀត។ រដ្ឋាភិបាលនេះ ធ្លាប់បាននិយាយថា ដំណើរការទិដ្ឋាការសម្រាប់អ្នកជំនាញដែលមានជំនាញ នឹងត្រូវបានធ្វើឲ្យ កាន់តែលឿន និងងាយស្រួលជាងមុន ខណៈដែលវិធានការ នឹងត្រូវធ្វើឡើង ដើម្បីជួយនិស្សិតអន្តរជាតិ។

