កេនយ៉ា ៖ ប្រទេសកេនយ៉ា និងម៉ាឡាវី កំពុងជួយកាត់កង្វះខាតកម្មករកសិដ្ឋាន ក្នុងប្រទេសអ៊ីស្រាអែល ដែលបណ្តាលមកពីការចាកចេញរបស់ពលករបរទេសរាប់ពាន់នាក់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរបស់ប្រទេសនេះ ជាមួយក្រុមហាម៉ាស។
រដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយថា កម្មករកសិដ្ឋានបរទេសជាង ១០.000 នាក់ បានចាកចេញពីប្រទេស ចាប់តាំងពីជម្លោះ បានចាប់ផ្តើម នៅដើមខែតុលា។
ក្រសួងការងាររបស់ប្រទេសកេនយ៉ានៅសប្តាហ៍នេះ បានប្រកាសថា ប្រទេសនេះ នឹងបញ្ជូនកម្មករកសិកម្ម ចំនួន ១.៥០០ នាក់ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីធ្វើការលើកិច្ចសន្យាបន្តរយៈពេល ៣ឆ្នាំ ដែលរកប្រាក់បាន ១.៥០០ដុល្លារ ក្នុងមួយខែ។ ការប្រកាសនេះ បានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីប្រទេសម៉ាឡាវី បានបញ្ជូនកម្មករចំនួន ២២១នាក់ ទៅប្រទេសអ៊ីស្រាអែល។ ខ្លួនគ្រោងនឹងបញ្ជូនកម្មករចំនួន ៥ ពាន់នាក់បន្ថែមទៀត ទៅប្រទេសនេះ។
ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសអាហ្វ្រិកទាំងពីរ កំពុងប្រឈមនឹងសំណួរក្នុងប្រទេសរបស់ពួកគេ ជុំវិញការសម្រេចចិត្តបញ្ជូនកម្មករ ក្នុងអំឡុងពេលជម្លោះកំពុងបន្តនេះឬយ៉ាងណា។ ក្រុមអ្នករិះគន់ សង្កត់ធ្ងន់ទៅលើសុវត្ថិភាព និងសន្តិសុខ ក៏ដូចជាផលប៉ះពាល់ដែលអាចកើតមានទៅលើកម្លាំងនៃកម្លាំងពលកម្ម ក្នុងស្រុកផងដែរ។

