រុស្ស៊ី ៖ ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា ប្រទេសរុស្ស៊ី បានបាញ់មីស៊ីលតម្រង់គោលដៅ ទៅកាន់គោលដៅនានា ក្នុងប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃសុក្រ បន្ទាប់ពីការផ្អាកជិត៨០ថ្ងៃ។
លោក Serhii Popko ប្រធានរដ្ឋបាលយោធាទីក្រុងទីក្រុង បាននិយាយថា ការវាយឆ្មក់តាមអាកាសក្នុងទីក្រុងគីវ មានរយៈពេលជិត ២ម៉ោង ប៉ុន្តែមីស៊ីលទាំងអស់ដែលហោះសំដៅទៅរដ្ឋធានីអ៊ុយក្រែននេះ ត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាស។
ក្រសួងមហាផ្ទៃអ៊ុយក្រែន បាននិយាយថា ផ្ទះមួយចំនួន បានរងការខូចខាត ដោយសារការធ្លាក់កម្ទេចកម្ទីមីស៊ីលសត្រូវ ដែលត្រូវបានបាញ់ទម្លាក់។
រដ្ឋមន្ត្រីមហាផ្ទៃ លោក Ihor Klymenko បានថ្លែងថា មីស៊ីលដែលបានវាយប្រហារទីក្រុង Pavlohrad ក្នុងតំបន់ Dnipropetrovsk ភាគកណ្តាលនៃប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្សម្នាក់ និង ៤នាក់ផ្សេងទៀត រងរបួស។

