បាល់ទាត់៖ ខ្សែប្រយុទ្ធ Leicester City, Jamie Vardy បានសំរេចចិត្តទិញភាគហ៊ុនមួយផ្នែកតូច ក្នុងការវិនិយោគក្លិបបាល់ទាត់អាមេរិក Rochester Rhinos។ ក្លិបបាល់ទាត់ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កមួយនេះ មិនមានការប្រកួតប្រជែងក្នុងក្របខណ្ឌណាមួយអស់ រយៈពេល ៤ឆ្នាំហើយ ខណៈបាននឹងកំពុងស្វែងរកហិរញ្ញវត្ថុបន្ថែមដើម្បីទ្រទ្រង់ក្លិប។

Rochester Rhinos ក៏កំពុងស្វែងរកកៅអីណាមួយ ដើម្បីបានប្រកួតក្នុងក្របខណ្ឌបាល់ទាត់អាមេរិក។ ក្លិប Rochester Rhinos បានចេញសេចក្ដីថ្លែងការណ៍បង្ហាញពីភាពរីករាយ ដែលបានខ្សែប្រយុទ្ធអង់គ្លេស Jamie Vardy ក្លាយជាផ្នែកមួយនៃការវិនិយោគរបស់ក្លិប។ សូមបញ្ជាក់ថា Rochester Rhinos គឺជាក្លិបបាល់ទាត់មិនមែននៅក្នុងក្របខណ្ឌកំពូល Major League Soccer តែមួយគត់ដែលធ្លាប់ឈ្នះពាន US Open Cup៕
អត្ថបទ៖នាង សុភាវុធ