លោកនាយកក្រុមហ៊ុន ប៊ីចេងនិងម្សៅស៊ុប ឆេហ្វ៥៥បានចាត់ទុកសិស្សានុសិស្ស ដែលប្រឡងជាប់និទ្ទេសAថាគ្មានជោគជ័យណាដែលកើតឡើងដោយគ្មានការព្យាយាមនោះទេ

2023/12/09 11:31:47 pm        44

កំពង់ស្ពឺ ៖ សិស្សានុសសិស្សដែលបានប្រលងជាប់និទ្ទេសAចំនួន១៧នាក់និងលោកគ្រូអ្នកគ្រូចំនួន១៧នាក់នៅក្នុងខេត្តកំពង់ស្ពឹបានទទូលថវិកានិងសម្ភារៈមួយចំនួន ពីលោក អុីវ សារិន អគ្គនាយកក្រុមហ៊ុន ប៊ីចេងនិងម្សៅស៊ុបឆេហ្វ៥៥ថន នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី៩ ខែ ធ្នូឆ្នាំ២០២៣នេះ។

លោក ថន ថារិនប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ស្ពឺបានមានលើកឡើងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ ដោយសង្ខេបដូចខាងក្រោម។ ខេត្តកំពង់ស្ពឺមាន៖ មណ្ឌលប្រឡងចំនួន ១១មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ២មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩ មណ្ឌល មានបន្ទប់ប្រឡងសរុប ២០៤បន្ទប់ បេក្ខជនមកប្រឡងសរុបចំនួន ៤,៩៨៤នាក់ ក្នុងនោះស្រីចំនួន ២,៦០៨នាក់ បេក្ខជនប្រឡងជាប់សរុប ៣,៧៦១នាក់ ក្នុងនោះស្រីមានចំនួន ២,១៤៨នាក់ ស្មើនឹង ៧៥.៤៦% ស្រី ៨២.៣៦%។

-បេក្ខជនប្រឡងជាប់និទ្ទេស A សរុបចំនួន ១៧ នាក់ ក្នុងនោះស្រីចំនួន ១១ នាក់

-បេក្ខជនប្រឡងជាប់និទ្ទេស B សរុបចំនួន ១៨១ នាក់ ក្នុងនោះស្រីចំនួន ១១៨ នាក់

-បេក្ខជនប្រឡងជាប់និទ្ទេស C សរុបចំនួន ៦៨៤ នាក់ ក្នុងនោះស្រីចំនួន ស្រី ៤៤១ នាក់

-បេក្ខជនប្រឡងជាប់និទ្ទេស D សរុបចំនួន ១,៤១០ នាក់ ក្នុងនោះស្រីចំនួន ស្រី ៨៦១ នាក់

-បេក្ខជនប្រឡងជាប់និទ្ទេស E សរុបចំនួន ១,៤៦៩ នាក់ ក្នុងនោះស្រីចំនួន ស្រី ៧១៧ នាក់។

លោក អ៊ីវ សារិន អគ្គនាយកនៃក្រុមហ៊ុនប៊ីចេង និងម្សៅស៊ុបឆេហ្វ៥៥ សូមអបអរសាទរចំពោះសិស្សានុសិស្សដែលបានប្រលងជាប់និទ្ទេ ស A ទាំងអស់ដែលបានខិតខំរៀនសូត្រ តស៊ូពោះពារ គ្រប់កាលៈទេសៈដើម្បីទទួលបានភាពជោគជ័យក្នុង ការសិក្សាកន្លងមកនេះ ក្នុងនាមខ្ញុំបាទក៏ធ្លាប់ជាអតីតសិស្សវិទ្យាល័យខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្នក៏ជានាយ កក្រុមហ៊ុនផលិតផលប៊ីចេង និងម្សៅស៊ុបឆេហ្វ៥៥មួយរូប គឺពិតជាមានមោទភាពជាខ្លាំងចំពោះប្អូនៗ កូន ក្មួយជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិរបស់យើង ក៏ដូចជាលើកតម្កើងមុខមាត់ខេត្ត កំពង់ស្ពឺរបស់យើងឲ្យកាន់តែមានការចាប់អារម្មណ៏បន្ថែមទៀតពីមកលើវិស័យអប់រំនៃខេត្តយើង។

ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ដែលបានខិតខំរៀនសូត្របានពូកែ ក៏ដូចជាថ្លែងអំណរអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់ដែលបាន ចំណាយពេលវេលា ផ្ទេរចំនេះវិជ្ជា បទពិសោធន៏ និងចំណេះដឹងផ្សេងៗដល់សិស្សានុសិស្សគ្រប់ៗជំនាន់ឲ្យ ក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃនាពេលអនាគត។

លោកអគ្គនាយកក្រុមហ៊ុនលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែង រៀនសូត្រស្វែងរកចំណេះដឹងឲ្យកាន់តេពូកែ ដើម្បីក្លាយខ្លួនទៅជាបុគ្គលគម្រូរ និងមានតម្លៃ សម្រាប់សង្គម ជាតិ គ្រួសារ និងដើម្បីខ្លួនឯងផ្ទាល់ផងដែរ។ ហើយត្រូវចាំទុកថា “គ្មានការជោគជ័យណាដែលអាចកើតឡើ ងមកបានដោយគ្មានការព្យាយាមនោះទេ ខំប្រឹងថ្ងៃនេះដើម្បីភាពជោគជ័យនាថ្ងៃមុខ ។

ក្នុងនាមនាយកក្រុមហ៊ុន ប៊ីចេង និងម្សៅស៊ុបឆេហ្វ៥៥ ទាំងមូលបាន នាំយកនូវថវិការ ជូនដល់ប្រធានមន្ទីរអប់រំចំនួន 400,000រៀល លោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ ចំនួន150,000រៀលក្នុងម្នាក់ សិស្សនិទ្ទេសA ចំនួន 550,000រៀលក្នុងម្នាក់ និង កាដូដែលសរុបទឹកប្រាក់រួ ម ចំនួន 13,221,000រៀល៕ ដោយ ៖ សុផានណា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm